ក្រសួងធនធានទឹក ពន្យល់ហេតុអ្វីឆ្នាំរោងទឹកតូច (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយាម បានបកស្រាយជុំវិញបញ្ហាកម្រិតកម្ពស់ទឹកទាប នៅក្នុងបឹងទន្លេសាប ខណៈពលរដ្ឋជាច្រើន បានសម្តែងក្តីព្រួយបារម្ភ។

ជាធម្មតាពលរដ្ឋខ្មែរតែងនិយាយថា ឆ្នាំរោង គឺជាឆ្នាំដែលតែងមានទឹកធំ ប៉ុន្តែឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ដែលត្រូវនឹងឆ្នាំ២០២៤នេះ កម្រិតទឹកបែរជាទាបដែលធ្វើឱ្យពលរដ្ឋខ្លះ ព្រួយបារម្ភ។

ក្រសួងធនធានទឹក និងឧតុនិយម បានបកស្រាយនៅថ្ងៃទី២០មិថុនានេះថា ភាព «ប្រែប្រួលអាកាសធាតុ, ការប្រែប្រួលគម្របដី, សម្ពាធនៃសកម្មភាពសេដ្ឋកិច្ច ក្នុងតំបន់អាងទន្លេមេគង្គ បានធ្វើឱ្យរបបទឹកភ្លៀង និងរបបទឹកទន្លេមេគង្គ មានការថយចុះ ដែលជាហេតុបណ្តាលឱ្យកម្ពស់ទឹកបឹងទន្លេសាប ថយចុះជាពិសេសនៅរដូវប្រាំងឆ្នាំនេះ»។

មន្ត្រីជំនាញបាននិយាយថា កម្ពស់ទឹកបឹងទន្លេសាប ជាមធ្យមនៅរដូវប្រាំង មានចន្លោះពីកន្លះម៉ែត្រ ទៅ១ម៉ែត្រ និងនៅរដូវវស្សា មានកម្ពស់ពី ៧ម៉ែត្រទៅ ១០ម៉ែត្រ។ ជាធម្មតាកម្ពស់ទឹកបឹងទន្លេសាប ក្នុងខែមិថុនា ត្រូវគេកត់សម្គាល់រយៈពេល ៣០ឆ្នាំចុងក្រោយនេះថា ទឹកតែងមានកម្ពស់ជាមធ្យម ១ម៉ែត្រ៥៨… ប៉ុន្តែនៅក្នុងខែមិថុនា ឆ្នាំ២០២៤នេះ កម្ពស់ទឹកមានមិនដល់មួយម៉ែត្រទេ គឺប្រមាណតែ៧៨សង្ទីម៉ែត្រតែប៉ុណ្ណោះ ដែលកម្រិតនេះបានថយចុះដល់ ៨០សង្ទីម៉ែត្រ។

ads banner