ព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ា ពីខ្មាន់កាំភ្លើង ស្រី ស៊ីណា (Video Inside)
អត្ថបទដោយ៖
Apsara Net
ខ្មាន់កាំភ្លើង លោក ស្រី ស៊ីណា ត្រូវបានព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារនៅបុរីប៉េងហួត បឹងស្នោ ដែលបណ្តាលឱ្យមានមនុស្ស ៤នាក់ បានស្លាប់ និងរបួស។
បុរស និងស្ត្រីវ័យក្មេង២រូប អាយុ២៧ឆ្នាំ និង២៥ឆ្នាំ បានបាត់បង់ជីវិត ក្នុងហេតុការណ៍អំពើបាញ់ប្រហារ ដោយសារករណីជម្លោះរឿងស្នួរហាលខោអាវ បំពានលើព្រំដីផ្ទះជួលមួយ ក្នុងបុរីប៉េងហូតបឹងស្នោនោះ។
ព្រះរាជក្រឹត្យថ្ងៃទី២០មិថុនា បានត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា » ស្រី ស៊ីណា។ ឧកញ៉ាដែលជាជនសង្ស័យឃាតករ និងមនុស្សពីរនាក់ជាសហចារី កំពុងស្ថិតក្រោមការឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ទោសតាមផ្លូវច្បាប់។