កម្ពុជារំពឹងកំណើនក្រុមហ៊ុនបណ្តាក់ទុនសឹង្ហបុរី ក្រោយដំណើរទស្សនកិច្ច២ថ្ងៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)

ក្រុមហ៊ុនសឹង្ហបុរីជាច្រើនត្រូវគេរំពឹងថា នឹងបង្កើនការវិយោគនៅកម្ពុជា ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល២ថ្ងៃរួចមកនេះ។

សម្តេចធិបតីនៅថ្ងៃទី១៩មិថុនា បានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដោយមានក្រុមហ៊ុនវិនិយោគចំនួន ៣៤៨ បានចូលរួម។ ក្នុងវេទិកាធុរកិច្ចនោះ តំណាងចូលរួមជាច្រើនបានលើកឡើងនូវវិស័យ ដែលសឹង្ហបុរីអាចធ្វើការបណ្តាក់ទុន ដូចជាវិស័យថាមពលបៃតង, វិស័យសុខភាពសន្តិសុខស្បៀងអាហារជាដើម។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានប្រាប់អ្នកចូលរួមក្នុងវេទិកាធុរកិច្ចនោះថា «វិនិយោគរបស់សឹង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា, ជំរុញកំណើនក្នុងវិស័យផ្សេងៗ ដូចជាផលិតកម្ម អចលនទ្រព្យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងៗទៀត»។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានថ្លែងថា ដើម្បីការស្វែងអូសទាញឱ្យមានការចូលមកបណ្តាក់ទុន ពីសឹង្ហបុរី មកក្នុងប្រទេសកម្ពុជានោះ, កម្ពុជាបានជួបពិភាក្សាជាមួយនឹងមន្ត្រីសឹង្ហបុរី និងបានជជែកជាច្រើន លើបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំង ២។

ទំហំពាណិជ្ជកម្មរវាងសឹង្ហបុរី និងកម្ពុជា បានកើនដល់ ៩១៧លាន និង៤៥ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២៣។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែកើនឡើងជាលំដាប់។ សេចក្តីរាយការណ៍ពីអង្គភាពបណ្តាក់ទុនផ្ទាល់បរទេស FDI សឹង្ហបុរី បានរាយការណ៍ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើនដល់ជាង ២ពាន់ ៥០០លានដុល្លារ។

ads banner