កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍ឈប់ដាក់ទោសទណ្ឌ ចំពោះមនុស្សស្រលាញ់ភេទដូចគ្នា (Video Inside)

កម្ពុជាបានចូលរួមជាមួយបារាំងគាំទ្រលើសេចក្តីថ្លែងការណ៍រួម ក្នុងការឈប់ដាក់ទោសទណ្ឌ ចំពោះមនុស្សស្រលាញ់ភេទដូចគ្នា។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្ងៃទី២០មិថុនា បានសរសេរបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាជាមួយបារាំងនេះ «បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ទាំងក្នុងប្រទេស ក៏ដូចជានៅលើសកលលោក»។

សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយប្រទេសបារាំង គាំទ្រលើសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ទោសទណ្ឌជាសកល ចំពោះការអ្នកស្រលាញ់ភេទដូចគ្នានេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យប្រជុំលើកទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។

ads banner