បំពុលបរិយាកាស សម្លាប់កុមារ២ពាន់នាក់ រៀងរាល់ថ្ងៃ

បរទេស៖ វិទ្យាស្ថានផលប៉ះពាល់សុខភាព Global Air ដែលមានមូលដ្ឋាននៅអាមេរិក កាលពីថ្ងៃពុធ បានឲ្យដឹងថា កុមារជិត២០០០នាក់បានស្លាប់ ជារៀងរាល់ថ្ងៃ កាលពីឆ្នាំ២០២១ ដោយសារបញ្ហាសុខភាព ទាក់ទងនឹងការបំពុលបរិយាកាស។ មួយមួយឆ្នាំ ២០២១ កុមារអាយុ ក្រោម៥ឆ្នាំ ជាង ៧០ម៉ឺននាក់បានស្លាប់។

វិទ្យាស្ថាន Global Air ក៏បានបង្ហាញដែរថា ការបំពុលបរិយាកាស បានរួមចំណែកដល់ការស្លាប់របស់មនុស្ស មិនប្រកាន់វ័យ ចំនួន៨លាន១សែនលាននាក់ នៅឆ្នាំ ២០២១ ឬ ប្រហែល១២ ភាគរយនៃអ្នកស្លាប់មនុស្សទាំងអស់។

ប្រភពដដែលឲ្យដឹងទៀតថា ការស្លាប់មនុស្សព្រោះការបំពុលបរិយាកាស មានច្រើនជាងការស្លាប់ ដោយសារការប្រើប្រាស់ថ្នាំជក់ និងរបបអាហារមិនល្អ ប៉ុន្តែ នៅក្រោមកត្តាជំងឺលើសឈាម។

យ៉ាងណាក៏ដោយ លោកស្រី Pallavi Pant ប្រធានផ្នែកសុខភាពសកលរបស់វិទ្យាស្ថាន Global Air ជឿជាក់ថា បញ្ហាទាំងនេះ ពិភពលោកនឹងអាចដោះស្រាយបាន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner