ចិនបង្កើតបណ្តាញដឹកជញ្ជូនធំជាងគេលើពិភពលោក

ប៉េកាំង៖ ក្នុងឆ្នាំ ២០២៣ ប្រទេសចិនបានចំណាយដល់ទៅ ៥៣៩ពាន់លានដុល្លារអាមេរិក ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ធំជាងគេនៅលើពិភពលោក។

បណ្តាញដឹកជញ្ជូនរបស់ប្រទេសចិន បានកើនឡើងដល់ប្រវែងជាង ៦លានគីឡូម៉ែត្រក្នុងឆ្នាំ ២០២៣ ក្នុងនោះរួមមានបណ្តាញផ្លូវដែកក្នុងល្បឿនលឿនធំបំផុតរបស់ពិភពលោក, បណ្តាញផ្លូវល្បឿនលឿន, បណ្តាញដឹកជញ្ជូនតាមប្រៃសណីយ៍ និងបណ្តាញតភ្ជាប់គ្នាទៅវិញទៅមក នៃកំពង់ផែលំដាប់ពិភពលោក។

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងដឹកជញ្ជូនចិន កាលពីថ្ងៃអង្គារ បានឱ្យដឹងថា វិស័យដឹកជញ្ជូនរបស់ប្រទេសចិន បានឆ្លងកាត់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលជំរុញឱ្យមានសេវាកម្មដឹកជញ្ជូនដ៏រឹងមាំ ជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។

នៅចុងឆ្នាំ ២០២៣ ប្រទេសចិនបានបង្ហាញបណ្តាញផ្លូវដែកដ៏ធំបំផុតរបស់ពិភពលោក ដែលឈានដល់ប្រវែងសរុប ១៥៩,០០០គីឡូម៉ែត្រ ជាមួយនឹងចម្ងាយប្រវែង ៤៥,០០០គីឡូម៉ែត្រ សម្រាប់ការធ្វើដំណើរផ្លូវល្បឿនលឿន។

រីឯបណ្តាញផ្លូវថ្នល់របស់ប្រទេសចិន ក៏ត្រូវបានពង្រីកផងដែរ រហូតដល់ប្រវែងជាង ៥លានគីឡូម៉ែត្រ ក្នុងនោះមានផ្លូវល្បឿនលឿនប្រវែង ១៨៣,៦០០០គីឡូម៉ែត្រ។ តំបន់ជនបទក៏ទទួលបានអត្ថប្រយោជន៍ផងដែរ ដោយមានផ្លូវថ្នល់ថ្មី ឬសាងសង់ឡើងវិញប្រវែង ១៨៨,០០០គីឡូម៉ែត្រ។

នៅឆ្នាំ ២០២៣ ដូចគ្នាដែរ ការដឹកជញ្ជូនទំនិញពាណិជ្ជកម្មរបស់ចិនកើនឡើងជាង ៨ភាគរយ សរុប ជិត៥៥ពាន់លានតោន។ រីឯចលនាអ្នកដំណើរក៏បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយការធ្វើដំណើរឆ្លងកាត់ក្នុងតំបន់ មានទឹកប្រាក់ ៦១.២៩ពាន់លានដុល្លារ កើនឡើងដល់ ៣០.៧ភាគរយពីឆ្នាំមុន៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner