ចាប់ជនសង្ស័យឃាតករសម្លាប់មនុស្សចាក់សាំងដុតទាំងរស់ (Video Inside)

ជនសង្ស័យឃាតករដែលសម្លាប់មនុស្សដោយចាក់សាំងដុតទាំងរស់ ត្រូវបានចាប់ខ្លួននៅក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានគេចខ្លួន ពីខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា ករណីឃាតកម្មចាក់សាំងដុតសម្លាប់ជនជាតិចិន ក្នុងខេត្តព្រះសីហនុ បានកើតឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច និង៤០នាទី, ស្ថិតនៅសណ្ឋាគារអន្តរជាតិ មានទីតាំងតាមបណ្ដោយផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ជនសង្ស័យជាឃាតករ បានចាក់សាំងដុតជនរងគ្រោះឈ្មោះ ហ្សាង គ័ងលី អាយុ ៤២ឆ្នាំ បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ ជនសង្ស័យបានរត់គេចខ្លួនក្រោយការធ្វើសកម្មភាពនោះរួចមក។

ជនសង្ស័យជាឃាតករអាយុ ៣៤ឆ្នាំ ជាតិខ្មែរ ឈ្មោះ គៀន គន្ធា ត្រូវបានចាប់ខ្លួន នៅក្នុងរោងចាំចំការឪពុករបស់ខ្លួន ស្ថិតនៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

ជនសង្ស័យជាឃាតករបានសារភាពប្រាប់នគរបាលថា ការចាក់សាំងដុតសម្លាប់មនុស្សនេះ គឺដោយសារតែបុរសជាតិចិននោះ បានមើលងាយរូបគាត់។ ជនជាតិចិនដែលត្រូវបានសម្លាប់នោះ បានបោកទូរស័ព្ទគាត់ និងមិនព្រមបើកប្រាក់ខែ ឱ្យរូបគាត់ថែមទៀត។

ads banner