តម្លៃប្រេងសាំងកើនឡើង (Video Inside)

តម្លៃប្រេងសាំង បានកើនឡើងមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម, សម្រាប់ការលក់រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ប្រេងសាំងធម្មតាមានតម្លៃចំនួន ៤ពាន់ ២០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺបានកើនឡើង ចំនួន ១០០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ១៥០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន តម្លៃនេះ គឺកើនឡើងចំនួន ១៥០រៀល ក្នុង១លីត្រ ។

ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ មិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះ ប្រេងសាំងស៊ុបពែ័រនៅតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់ ៨០០រៀល និងនៅស្ថានីយ៍ខ្លះទៀត គឺមានតម្លៃចំនួន ៤ពាន់ ៨៥០រៀលក្នុងមួយលីត្រ។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ads banner