កម្ពុជាបង្កើត CoolApp ជាលើកដំបូងរបស់ខ្លួន (Video Inside)

កម្ពុជាបានបង្កើតប្រព័ន្ធបណ្តាញសង្គមរបស់ខ្លួនជាលើកដំបូង ដែលមានលក្ខណៈដូចជា ប្រព័ន្ធ Chat, Telegram ឬ WhatsApp។ ប្រព័ន្ធបណ្តាញសង្គមបង្កើតដោយកូនខ្មែរលើកដំបូងនេះ មានឈ្មោះហៅថា CoolApp។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមនៅថ្ងៃទី២១មិថុនាបញ្ជាក់ថា «CoolApp គឺជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេស ដូច Telegram និង WhatsApp។ បច្ចុប្បន្នបានដាក់ឱ្យដំណើរការនៅលើ App Store និង Play Store ហើយ»។

សម្ដេចតេជោថ្លែងថា «CoolApp ដែលមានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង ៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤ ដែលទើបបានចេញជារូបរាងនៅពេលនេះ»។

ads banner