សមាគមឧកញ៉ាកម្ពុជា បរិច្ចាគថវិកាជាងមួយលានដុល្លារដល់កាកបាទក្រហម (Video Inside)

ថវិកាជាង១លាន៥សែនដុល្លារ ត្រូវបានបរិច្ចាកជូនដល់កាកបាទក្រហមកម្ពុជា ដោយក្រុមសមាគមឧកញ៉ាកម្ពុជា។

ថវិកាបរិច្ចាកនេះ បានធ្វើនៅក្នុងឱកាសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា។

ថវិកាដែលសមាគមឧកញ៉ាកម្ពុជាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា មានសរុបចំនួន ១លាន ៥សែន ៥ម៉ឺន ៥ពាន់ ៥៥៥ដុល្លារអាមេរិក ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។

ads banner