មន្រ្តីយោធាជាន់ខ្ពស់អញ្ជើញចូលរួមបុណ្យផ្កាសាមគ្គី និង​ពុទ្ធាភិសេកពុទ្ធបដិមាកម្ពស់១២ម៉ែត្រនៅវត្តអង្គភ្នំតូច

កំពត៖ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកស្រី ហ៊ឹម ច្រឹប តំណាងនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកដ្ឋានសម្ភារៈ​បច្ចេក​ទេសនៃក្រសួងការពារជាតិបានអញ្ជើញនៅ​ក្នុងពិធី​បុណ្យផ្ការស្មីសាមគ្គី និងពុទ្ធាភិសេកព្រះពុទ្ធបដិមាកម្ពស់១២ ម៉ែត្រ​នៅវត្តអង្គ​ភ្នំតូច ឃុំអង្គភ្នំតូចស្រុកអង្គរជ័យ ខេត្តកំពត កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២៤ ។

ពុទ្ធបដិមាកម្ពស់ ១២ ម៉ែត្រដែលប្រារព្ធពិធីពុទ្ធាភិសេកបាន​ស្ថាបនារួចរាល់កាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅ ដែល​ចំណាយថវិកា​ចំនួន២១ ១០០ដុល្លា ជាថវិការបស់ឧត្តម​សេនីយឯក មាសប៊ុន ឡី អគ្គនាយករងសម្ភារ: បច្ចេកទេស​នៃក្រសួងការពារជាតិនិងជា ទីប្រក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងគណៈ​កម្មការអាចារ្យវត្ត ឧបាសក ឧបាសិកា ពុទ្ធបរិស័ទចំណុះ​ជើងវត្ត និងសប្បុរសជនជិតឆ្ងាយ។

មានប្រសាសន៍ក្នុងឱកាសនេះឧត្តមសេនីយ៍ឯកមាស ប៊ុនឡី បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក​ជូនដល់​ពុទ្ធ​បរិស័ទទាំងអស់ដែលបានចូលរួម​នាពេលនេះ។លោកបានរំលេចពីតម្លៃនៃសន្តិភាពដែលកម្ពុជា​បាននិងកំពុងទទួលនាពេលនេះ និងសូមឱ្យចូល​រួម​ថែរក្សា ការពារសន្តិភាពឱ្យបាន៕

ដោយ៖ សិលា សារិន

ads banner