ក្រសួងបរិស្ថានកំពុងស្រាវជ្រាវរកការពិត នៃវីដេអូបង្ហាញសត្វខ្លារខិន (Video Inside)

មន្ត្រីនាំពាក្យក្រសួងបរិស្ថានៈបានថ្លែងថា គេកំពុងតាមដានស្រាវជ្រាវនូវរូបវីដេអូបង្ហោះមួយ ដែលបង្ហាញរូបសត្វខ្លារខិនចំនួន២ ចូលមកក្នុងភូមិអ្នកស្រុក ខណៈដែលសេចក្តីរាយការណ៍ ជាបន្តបន្ទាប់បង្ហាញនូវសត្វឆ្កែបានងាប់ដោយសារសត្វចម្លែកខាំ។

សេចក្តីរាយការណ៍ពីភូមិព្រៃគូរ ឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀង និងនៅពីភូមិរំដួល, ភូមិវាល នៃឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានឱ្យដឹងថា មានសត្វឆ្កែយ៉ាងហោចចំនួន ១១ក្បាល ត្រូវបានងាប់ ដោយសារសត្វចម្លែកបានខាំហែកយកគ្រឿងក្នុងរបស់វា ប៉ុន្តែមិនដឹងថាជាសត្វអ្វីឡើយ។

យោងតាមរូបភាពវីដេអូមួយបង្ហោះតាមបណ្តាញសង្គម បានបង្ហាញនូវរូបសត្វខ្លារខិនចំនួន ២ ដែលព្យាយាមចង់សម្លាប់សត្វឆ្កែមួយក្បាល ដែលព្រុសនៅក្នុងទ្រុង ប៉ុន្តែមិនអាចសម្លាប់សត្វឆ្កែជាប់ក្នុងទ្រុងនោះបានឡើយ។

មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា គេមិនមានប្រភពដឹងថា តើរូបវីដេអូដែលបង្ហោះនោះ មានប្រភពមកពីណាឡើយ និងបញ្ជាក់ថា គេកំពុងស្រាវជ្រាវរកការពិតដែលជាប់ទាក់ទង។

ads banner