ចិនចាយ ២៣០ពាន់លានដុល្លារ ដើម្បីក្លាយជាមហាអំណាចឡានអគ្គិសនី

 
ប៉េកាំង៖ រដ្ឋាភិបាលចិនបានចំណាយប្រាក់យ៉ាងហោចណាស់ ២៣០ពាន់លានដុល្លារ ដើម្បីគាំទ្រ ក្រុមហ៊ុនផលិតឡានអគ្គិសនី មានដូចជា BYD ចាប់តាំងពីឆ្នាំ ២០០៩។ នេះបើយោងតាមការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងអន្តរជាតិ Think Tank។
 
ការផ្តល់មូលនិធិនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទំនុកបំរុងឧស្សាហកម្មឡានអគ្គិសនីដើម្បីក្លាយជាមហាអំណាចឡានអគ្គិសនីក្នុងរយៈពេល ១០ឆ្នាំ។
 
មកដល់ពេលនេះ ប្រទេសចិនបានក្លាយជាទីផ្សារឡានអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ដែលបានក្តោបក្តាប់រហូតដល់ ៦០ភាគរយ នៃការលក់ឡានអគ្គិសនីនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៣ លើសពីគូប្រជែងរបស់ខ្លួន មានដូចជាសហរដ្ឋអាមេរិក និងជប៉ុន។

នេះបើយោងតាមប្រភពពីទីភ្នាក់ងារថាមពលអន្តរជាតិ IEA។ ដើម្បីប្រជែងឡានចិន សហភាពអឺរ៉ុបបានប្រកាសតម្លើងពន្ធបន្ថែមរហូតដល់ ៣៨ភាគរយ ទៅលើឡានអគ្គសិនីនាំចូលពីចិន៕
ប្រភព÷ Business Insider ប្រែសម្រួលដោយ÷ ឈឹម  ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner