៣ ប្រទេសរួមគ្នាធ្វើផ្លូវដែក ភ្ជាប់អាស៊ី ទៅកៀក អឺរ៉ុប តម្លៃជាង៧ពាន់លានដុល្លារ

ប៉េកាំង៖ បន្ទាប់ពីការចរចាអស់រយៈពេល៣០ឆ្នាំ នៅទីបំផុត ផ្លូវរថភ្លើងថ្មីដ៏សំខាន់មួយ ដែលតភ្ជាប់អាស៊ីបូព៌ាជាមួយនឹងទ្វីបអឺរ៉ុបភាគខាងត្បូង ត្រូវបានអនុម័តហើយ។
 
គំរោងនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែមិថុនា រវាងប្រទេសចិនកៀហ្ស៊ីស៊ីស្ថាន និងអ៊ូសបេគីស្ថាន ដើម្បីសាងសង់ផ្លូវរថភ្លើងថ្មីមួយ ដែលនឹងតភ្ជាប់ប្រទេសទាំងបី។
 
ផ្លូវរថភ្លើងថ្មីនេះ នឹងមានប្រវែង ៥២៣គីឡូម៉ែត្រ ដែលក្នុងនោះ២១៣គីឡូម៉ែត្រនឹងរត់កាត់ចិន, ២៦០គីឡូម៉ែត្រ រត់ឆ្លងកាត់កៀហ្ស៊ីស៊ីស្ថាននិង ៥០គីឡូម៉ែត្ររត់ឆ្លងកាត់អ៊ូសបេគីស្ថាន។
 
ផ្លូវរូងក្រោមដីជាង៥០ និងស្ពានចំនួន៩០ ក៏នឹងត្រូវសាងសង់ក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន ដែលជាផ្នែកមួយនៃគម្រោងនេះផងដែរ។ អ្នកជំនាញបានប៉ាន់ស្មានថា ផែនការដ៏មានមហិច្ឆតានេះ នឹងត្រូវចំណាយប្រាក់ជាង៧ពាន់លានដុល្លារ។
 
គេមិនទាន់ដឹងនៅឡើយថា ប្រទេសទាំង៣នឹងចាប់ផ្តើមសាងសង់ផ្លូវដែកនេះនៅពេលណា ហើយអាចបញ្ជប់នៅពេលណា។ ប៉ុន្តែ ក្រោយដំណើរការ ផ្លូវដែកនេះនឹងនាំអាស៊ីឲ្យកៀកទៅនឹងទ្វីបអឺរ៉ុប។

ពោលគឺ គេត្រូវបន្តដំណើរ ប្រហែល ៩០០គីឡូម៉ែត្រប៉ុណ្ណោះ នឹងចូលដល់ទឹកដីអឺរ៉ុប។ គម្រោងនេះទៀតសោត នឹងសន្សំសំចៃពេលវេលាដឹកជញ្ជូនមួយសប្តាហ៍ហើយនឹងជួយបង្កើនបរិមាណចរាចរដឹកទំនិញប្រចាំឆ្នាំរហូតដល់ ១៥លានតោន៕

ប្រភព÷ Express ប្រែសម្រួលដោយ÷ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner