ក្រសួងកសិកម្មបង្ហាញវីដេអូ «សំណង់ជម្រកត្រីសិប្បនិម្មិត ៖ ក្ដីសង្ឃឹមថ្មីនៃប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រកម្ពុជា» ដែលចាក់បញ្ចាំងក្នុងពិធីសម្ពោធមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា លើកទី១៣

(ភ្នំពេញ)៖ ខ្សែវីដេអូផលិតដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងត្រូវចាក់បញ្ចាំងនៅក្នុងពិធីសម្ពោធមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា លើកទី១៣ ដែលរៀបចំធ្វើនៅសាលសន្និសីទចតុម្មុខនៅរាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ។

ខ្សែវីដេអូនេះផងដែរមានរយៈពេល៥នាទី វីដេអូ ស្ដីពី «សំណង់ជម្រកត្រីសិប្បនិម្មិត៖ ក្ដីសង្ឃឹមថ្មីនៃប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រកម្ពុជា» ដោយបាននាំអ្នកទស្សនាទៅកាន់កោះអាចម៍សេះ ក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីឈ្វេងយល់អំពីកិច្ចការងារអភិរក្សធនធានជលផលបាតសមុទ្រ អនុវត្តដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា ហៅកាត់ថា MCC តាមរយៈការទម្លាក់សំណង់ជម្រកត្រីសិប្បនិម្មិតនៅក្នុងតំបន់នេះ។
ពិធីនេះក៏នឹងមានការចូលរួមជាអធិបតីភាពពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៤ថានេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាំយកវីដេអូស្ដីពីលទ្ធផលនៃការងាររបស់ខ្លួន ចូលរួមចាក់បញ្ចាំងជូនដល់សាធារណជនទស្សនា។

បន្ថែមពីលើការចាក់បញ្ចាំងនារាត្រីថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នឹងអញ្ជើញចូលរួមជាអធិបតី បើកកម្មវិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner