រថយន្តដឹកកម្មករ ៦០នាក់ ក្រឡាប់នៅកំពង់ស្ពឺ (Video Inside)

យ៉ាងហោចមានមនុស្សចំនួន៦០នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មកររោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៦កន្លះព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើង បន្ទាប់មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង ដឹកកម្មករប្រុសស្រីប្រមាណ ៦០នាក់ បានបើកបុករថយន្តមួយគ្រឿង និងបន្តបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរថយន្តបានក្រឡាប់។

កម្មករប្រុសស្រី បានរងរបួសទាំងអស់ខ្លះរងរបួសធ្ងន់ និងខ្លះរងរបួសស្រាល ខណៈរថយន្តបានក្រឡាប់ចាក់ចោលកម្មករទាំងអស់នៅលើរថយន្តនោះ។

អ្នកជិះម៉ូតូដែលរថយន្តបុក បានរងរបួស ដែលនាំឱ្យចំនួនអ្នករងគ្រោះបានកើន ៦១នាក់។ អ្នករងគ្រោះថ្នាក់ទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយព្យាបាល។

ads banner