ខ្យល់ពុលនៅព្រលានយន្តហោះអឺរ៉ុប គំរាមកំហែងសុខភាពមនុស្ស ៥០លាននាក់

បរទេស៖ អង្គការក្រៅរដ្ឋាភិបាល Transport & Environment នៅថ្ងៃអង្គារនេះ បានចេញផ្សាយថា ការបំពុលបរិយាកាស នៅអាកាសយានដ្ឋានអឺរ៉ុប បាននិងកំពុងគំរាមកំហែង ដល់សុខភាពមនុស្ស ៥២លាននាក់ ដែលរស់នៅក្នុងបរិវេណ ២០គីឡូម៉ែត្រ ជុំវិញព្រលាន។ ការបំពុលនេះគឺកើតឡើងតាមរយៈកំហាប់ខ្ពស់នៃភាគល្អិតតូចៗ ដែលបញ្ចេញដោយឥន្ធនៈអាកាសចរណ៍។

ភាគល្អិត Ultrafine ឬ ដែលមានទំហំតូចជាងសរសៃសក់របស់មនុស្សប្រហែល ១០០០ ដង ដែលអាចជ្រាបចូលទៅក្នុងជាលិការបស់មនុស្ស បានយ៉ាងងាយស្រួល។

អង្គការនេះបានផ្តល់យោបល់ឲ្យការកាត់បន្ថយចរាចរណ៍ផ្លូវអាកាស និងការកែលម្អគុណភាពឥន្ធនៈយន្តហោះ ជាដំណោះស្រាយបន្ទាន់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner