អាមេរិក ប្រើ Robot ជួសជុលរថយន្ត

បរទេស៖ ក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី ឬ Startup មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញប្រព័ន្ធ Robot ដែលប្រើ AI-eyes ឬ ភ្នែកសិប្បនិម្មិត ដើម្បីជួសជុលឡានអគ្គិសនី។ នេះបើតាមគេហទំព័រ Interesting Engineering ចេញផ្សាយ ក្នុងសប្តាហ៍នេះ។

ប្រភពបន្តថា រ៉ូបូត Kinetic Hub របស់ក្រុមហ៊ុន Kinetic Automation មានសមត្ថភាពរកឃើញបញ្ហាបានយ៉ាងឆាប់រហ័ស។ ឧបករណ៍នៅលើដៃរបស់រ៉ូបូត ស្កេនផ្នែកខាងមុខនៃរថយន្ត ដើម្បីកំណត់បញ្ហា បន្ទាប់មកក៏ចាប់ផ្តើមជួសជុល។

ក្រុមហ៊ុន Kinetic Automation ជឿថា សេវាកម្មនេះ គឺជាតម្រូវការបន្ទាន់។ ក្រុមហ៊ុន Start Up មួយនេះ មានគោលបំណង ផ្តល់សេវាកម្មនេះ ដល់ក្រុមហ៊ុនតាក់ស៊ីគ្មានមនុស្សបើក។

មានការរំពឹងទុកថា ប្រព័ន្ធរ៉ូបូតជួសជុលនេះ ទំនងជានឹងបង្កើនការលក់រថយន្តអគ្គិសនី ឡើងវិញ ខណៈដែលការលក់បានធ្លាក់ចុះ នៅឆ្នាំ២០២៤នេះ។ នេះបើតាម Interesting Engineering ដដែល៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner