គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ៤នាក់ និងរងរបួសធ្ងន់ស្រាល ៦៩នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្តាលអោយមនុស្សស្លាប់ ០៤ និងរងបួសធ្ងន់ស្រាលចំនួន ៦៩នាក់ ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៦លើក ស្លាប់ ២នាក់ ធ្ងន់ ៣នាក់ ស្រាល ៦៣នាក់ មិនគោរពសិទិ្ឋ ១លើក ស្លាប់ ០នាក់ ធ្ងន់ ១នាក់ ស្រាល ០នាក់ បត់គ្រោះថ្នាក់ ៤លើក ស្លាប់ ២នាក់ ធ្ងន់ ២នាក់ ស្រាល ០នាក់ និងកត្តាអាកាសធាតុ ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ស្រាល ០នាក់ ៕

ដោយ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner