គ្រឿងស្រវឹងសម្លាប់មនុស្ស ជាង ២លាននាក់ រៀងរាល់ឆ្នាំ

បរទេស៖ អង្កការសុខភាពពិភពលោក ហៅកាត់ WHO បានចេញរបាយការណ៍ថ្មីមួយ កាលពីថ្ងៃអង្គារថា ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ មនុស្ស ២លាន៦សែន នាក់បានស្លាប់ ជារៀងរាល់ឆ្នាំ ដោយសារតែគ្រឿងស្រវឹង។ ស្លាប់ដោយសារការបើកបរទាំងស្រវឹង អំពើហិង្សា ការរំលោភបំពាន និងការមានជំងឺដោយសារផឹកស្រា។

របាយការណ៍ WHO បានឲ្យដឹងដែរថា សមាមាត្រខ្ពស់បំផុតនៃការស្លាប់ ដោយសារគ្រឿងស្រវឹង ស្ថិតក្នុងចំណោមមនុស្ស ដែលមានអាយុពី២០ ទៅ ៣៩ឆ្នាំ។ WHO ថា ក្នុងចំណោមមនុស្ស ២០នាក់ មានជិតម្នាក់បានស្លាប់ រាល់ថ្ងៃ ហើយជិតបីភាគបួន នៃអ្នកស្លាប់ទាំងនោះ គឺជាបុរស។

អគ្គនាយក WHO លោក Tedros Adhanom បាននិយាយថា ការប្រើប្រាស់សារធាតុស្រវឹង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពបុគ្គល, បង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ, សុខភាពផ្លូវចិត្ត ជាដើម។

របាយការណ៍នេះ បង្ហាញថា នៅអឺរ៉ុបមានមនុស្សផឹកគ្រឿងស្រវឹង កម្រិតខ្ពស់បំផុត។ បន្ទាប់មក គឺនៅអាមេរិក ហើយការផឹកគ្រឿងស្រវឹងកម្រិតទាបបំផុត គឺក្នុងប្រទេសមូស្លីម តំបន់អាហ្វ្រិកខាងជើង, មជ្ឈិមបូព៌ា និងអាស៊ី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner