អាជ្ញាធរមីន និងនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់នគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការផ្តល់សារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្រោមវត្តមានលោក ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន និងលោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយទទួលបានការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ CFR4 និងមានកិច្ចសហការរវាងអាជ្ញាធរមីន អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។

លោក ទេព កល្យាណ បានបញ្ចាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាព ស្តីពីការផ្តល់សារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងស្គាល់ច្បាស់អំពីប្រភេទមីន/គ្រាប់ដែលត្រូវបានប្រើប្រាស់នៅកម្ពុជា សម្រាប់ឥទ្ធិពលបង្កគ្រោះថ្នាក់ ព្រមទាំងយល់ដឹងអំពីវិធីបង្ការគ្រោះថ្នាក់ក្នុងពេលចុះបំពេញការងារនៅតាមសហគមន៍ ដែលរងផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ។

លោកឧត្តមសេនីយ៍ទោ សែម គន្ធា និងក្នុងនាមនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានណែនាំដល់សិក្ខាកាមគ្រប់ៗរូប ត្រូវគោរពវិន័យកងកម្លាំង ហើយខិតខំយកចិត្តទុកដាក់ស្តាប់បទបង្ហាញរបស់វាគ្មិន ដើម្បីយកចំណេះដឹង ដែលបានមកពីវគ្គបណ្តុះបណ្តាលនេះ ទៅអប់រំបន្តដល់ប្រជាពលរដ្ឋ និងសហគមន៍ក្នុងមូលដ្ឋានអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ៕

ដោយ ៖ វណ្ណលុក
ប្រភព ៖ នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner