ក្រុមរថយន្ត Off-Road កម្ពុជា បានចុះឈ្មោះរួចរាល់

ថៃ: នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមរថយន្ត Off-Road កម្ពុជា ដែលមាន៣រថយន្ត មានកីឡាករ វង្ស គឹមហួត , កីឡាករ ញឹម សុវណ្ណារ៉ូ និងកីឡាករ ព្រំ រស្មី បានចុះឈ្មោះរួចរាល់ សម្រាប់ព្រឹត្តការណ៍ប្រណាំងរថយន្ត Off-Road Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ ។
តាមការបញ្ជាក់ពីកីឡាករ ញឹម សុវណ្ណារ៉ូ បានអោយដឹងថា បន្ទាប់ពីចុះឈ្មោះ គណកម្មការនិងបន្តត្រួតពិនិត្យបច្ចេកទេសរថយន្ត បិទស្ទិកឃ័រ ប្រជុំបច្ចេកទេសបញ្ជាការប្រកួត និងបង្ហាញផ្លូវប្រណាំងផងដែរ។ លោក បន្តថា ក្រុមកម្ពុជា បានត្រួតពិនិត្យបច្ចេកទេសខ្លួនឯងរួចរាល់ និងដើរមើលផ្លូវប្រណាំងមុន ដើម្បីត្រៀមខ្លួនអោយបានល្អតាមដំណាក់កាលនីមួយៗ ក្នុងចំណោមផ្លូវសរុបទាំង ៨ ។

គួរឲ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road Magnificent Ten 2024នេះ នឹងចាប់ផ្តើមពីថ្ងៃទី២៧ដល់៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយមាន ៤ប្រទេសចូលរួម ដូចជាកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះថៃ ។ សម្រាប់ក្រុមកីឡាករកម្ពុជា មុនឈានដល់ព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ កាលពីថ្មីៗ កីឡាករ ព្រំ រស្មី ក៏ទើបទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតនៅខេត្តខាណម និងកីឡាករ វង្ស គឹមហួត ក៏ទើបដណ្ដើមបានចំណាត់ថ្នាក់លេខ១ នៅខេត្តត្រាត ប្រទេសថៃផងដែរ ៕ អត្ថបទ-រូបភាព លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner