ប្រេស៊ីលវ៉ាដាច់អាមេរិក នាំចេញកប្បាសច្រើនជាងគេទី៣ របស់ពិភពលោក

ប្រាស៊ីលីយ៉ា៖ ប្រេស៊ីលបានវ៉ាដាច់អាមេរិក នៅក្នុងលក្ខខណ្ឌនៃការផលិតកប្បាសនៅឆ្នាំ ២០២៣-២០២៤ ដោយឈរនៅលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីកើនឡើងជាង ៨០ភាគរយ នៃការដឹកជញ្ជូននៅរដូវកាលនេះ។

ចិន វៀតណាម បង់ក្លាដែស តួកគី និងប៉ាគីស្ថាន គឺជាអ្នកទិញកប្បាសប្រេស៊ីលច្រើនជាងគេ។ ប្រទេសចិន និងឥណ្ឌា ត្រូវបានគេរំពឹងថា នឹងបន្តរក្សាតំណែងកំពូលលេខ១ និងលេខ២ នៅឆ្នាំ ២០២៤-២០២៥។

ក្រសួងកសិកម្មអាមេរិក USDA ក្នុងខែមិថុនានេះ បានបង្កើនការព្យាករណ៍របស់ខ្លួន សម្រាប់ការនាំចេញកប្បាសរបស់ប្រទេសប្រេស៊ីលនៅឆ្នាំនេះ ចំនួន ៣០០,០០០បាវ ដល់ ១២,៤លានបាវ ហើយបានកាត់បន្ថយការព្យាករណ៍ពីការនាំចេញកប្បាសរបស់អាមេរិកចំនួន ៥០០,០០០បាវ មកនៅត្រឹម ១១,៨លានបាវ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មអាមេរិក USDA បានឱ្យដឹងថា សហរដ្ឋអាមេរិកបាននាំមុខគេលើការនាំចេញកប្បាសនៅលើពិភពលោក ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០៕ ប្រភព÷ dawn ប្រែសម្រួលដោយ÷ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner