ថៃនាំចូលបង្គាបរទេស ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

បាងកក៖ ថៃដែលធ្លាប់ជាប្រទេសនាំចេញបង្គាឈានមុខគេលើពិភពលោក ឥឡូវនេះបានប្រកាសនាំចូលបង្គា ពីអេក្វាឌ័រ។

ថៃធ្លាប់ផលិត និងនាំចេញបង្គាចំនួន ៦០០,០០០តោនក្នុងមួយឆ្នាំ តែឥឡូវនេះផលិតបានត្រឹមតែ ២០០,០០០តោនប៉ុណ្ណោះ។ ទន្ទឹមនឹងទិន្នផលធ្លាក់ចុះ តម្លៃបង្គាថៃក៏ធ្លាក់ចុះផងដែរ ដែលប៉ះពាល់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ ដល់កសិករចិញ្ចឹមបង្គាក្នុងស្រុក។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបញ្ជាឱ្យនាយកដ្ឋានជលផល ក្រោមក្រសួងកសិកម្ម និងសហករណ៍ ពិនិត្យជាបន្ទាន់នូវហេតុផលនៅពីក្រោយការធ្លាក់ចុះនេះ និងស្នើរកដំណោះស្រាយដើម្បីការពារផលប្រយោជន៍កសិករចិញ្ចឹមបង្គា៕
ប្រភព ÷ thethaiger ប្រែសម្រួលដោយ÷ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner