អយ្យការរកឃើញកំហុសមួយទៀតចោទប្រកាន់ដាក់លើ ស្រី ស៊ីណា (Video Inside)

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្វែងរកទោសចោទប្រកាន់ដាក់លើអតីតឧកញ៉ា ស្រី ស៊ីណា ជាបន្ថែមទៀត ខណៈដែលសាធារណមតិចង់ឃើញជនល្មើសជាឃាតកររូបនោះ ជាប់គុកអស់មួយជីវិត។

ករណីឃាតកម្មថ្ងៃទី១៧មិថុនា ដោយអតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់សម្លាប់ ដោយកាំភ្លើងខ្លី ទៅលើបុរស និងស្រ្តី ២រូប ជាគូដណ្តឹងឈ្មោះ ឡុង លីសុង និងកញ្ញា កញ្ចនា បានធ្វើឱ្យមានភាពរំជើបរំជួលដល់សាធារណមតិ។

អយ្យការសាលាដំបូងរាជធានី បានបញ្ចេញនូវការសម្រេចចោទប្រកាន់លើសំណុំរឿងចំនួន២ លើខ្មាន់កាំភ្លើង ស្រី ស៊ីណា ដែលទោសនីមួយអាចជាប់ពន្ធនាគាររយៈពេលពី១០ទៅ១៥ឆ្នាំ។

ប៉ុន្តែអយ្យការសាលាដំបូងរាជធានីមិនបញ្ឈប់ត្រឹមបទចោទប្រកាន់ លើសំណុំរឿងតែ២នោះប៉ុណ្ណោះទេ។ សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៧មិថុនា បានឱ្យដឹងថា គេបានសម្រេចចោទប្រកាន់បន្ថែមលើឈ្មោះ ស្រី ស៊ីណា ពី «បទរំលោភលើលំនៅដ្ឋាន តាមមាត្រា២៩៩ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាចផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គមអំពាវនាវឱ្យ «ស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ពិនិត្យ និងអនុវត្តច្បាប់ លើករណីឃាតកម្មនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត»។

ads banner