អភិបាលស្រុកប្រាសាទសំបូរ ចូលរួមដាំកូនឈើប្រណិតចំនួន ១.៣០០ដើមនៅបរិវេណវត្តសម្បូរណ៍
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំងបី ព្រះសង្ឃ គណៈកម្មការវត្ត ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស និងគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមដាំកូនឈើចំនួន១.៣០០ដើមក្នុងបរិវេណវត្តសម្បូរណ៍ ស្ថិតនៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែមិថុនា ។
លោកអភិបាលស្រុកប្រាសាទសំបូរបានរំលឹកដល់ក្មួយៗសិស្សានុសិស្ស ត្រូវចេះស្រឡាញ់ព្រៃឈើព្រោះព្រៃឈើគឺជាជីវិត។ ត្រូវចេះសម្អាតបរិស្ថាន និងជាពិសេសក្មួយៗត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ចៀសវាងអំពើអបាយមុខ ដូចជាបងតូចបងធំ លេងល្បែងស៊ីសង និងសេពគ្រឿងញៀនជាដើម៕
ដោយ៖ ប៊ុន រដ្ឋា