៤ខែ ឡាវស្រូបទាញភ្ញៀវទេសចរណ៍បរទេសជាង ១.៥លាននាក់
វៀងចន្ទន៍: ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ឡាវបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១.៥លាននាក់ ដែលក្នុងនោះជនជាតិចិនមានប្រហែល ២០ភាគរយ ស្មើនឹងយ៉ាងហោចណាស់ ៣៥១,០០០នាក់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសឡាវគ្រោងនឹងដាក់ចេញនូវគោលនយោបាយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅចុងខែមិថុនានេះ ហើយនឹងចាប់ផ្តើមអនុវត្តនៅក្នុងឆមាសទីពីរ ឆ្នាំ ២០២៤ សម្រាប់តែក្រុមអ្នកទេសចរដែលអមដោយភ្នាក់ងារទេសចរណ៍ប៉ុណ្ណោះ។
រដ្ឋាភិបាលឡាវក៏គ្រោងនឹងផ្តល់ទិដ្ឋាការចូលវែង
និងពន្យាររយៈពេលស្នាក់នៅ សម្រាប់ភ្ញៀវអន្តរជាតិបន្ថែមទៀត ពី ៣០ថ្ងៃ ទៅ ៦០ថ្ងៃ។ លើសពីនេះ រដ្ឋាភិបាលឡាវក៏មានគម្រោងផ្តល់ទិដ្ឋាការចូលវែង និងពន្យាររយៈពេលស្នាក់នៅ សម្រាប់ភ្ញៀវមកពីប្រទេសទីផ្សារគោលដៅផ្សេងៗទៀត ពី ៣០ថ្ងៃ ទៅ ៦០ថ្ងៃផងដែរ។
បច្ចុប្បន្នប្រទេសចិនគឺជាប្រភពទេសចរណ៍បរទេសដ៏ធំបំផុតមួយរបស់ឡាវ ចាប់តាំងពីការបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ។ ទន្ទឹមនឹងនោះ ផ្លូវដែកឡាវ-ចិនក៏បានជួយនាំភ្ញៀវទេសចរចិនធ្វើដំណើរមកកាន់ប្រទេសឡាវយ៉ាងងាយស្រួលជាមួយនឹងការចំណាយទាប ជាងការធ្វើដំណើរតាមផ្លូវគោក និងផ្លូវអាកាស។ ចាប់តាំងពីរថភ្លើងទេសចរណ៍ឆ្លងកាត់ព្រំដែនឡាវ-ចិនត្រូវបានដាក់ឱ្យដំណើរការកាលពីខែមេសាឆ្នាំមុន បានដឹកជញ្ជូនអ្នកដំណើរជាង ១៧២,០០០នាក់៕ ប្រភព៖ VEXpress ប្រែសម្រួលដោយ៖ ឈឹម ទីណា