៥ខែ វៀតណាមទាក់ទាញភ្ញៀវទេសចរអូស្ត្រាលីជាង ២១ម៉ឺននាក់

ហាណូយ÷ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤នេះ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអូស្ត្រាលីចំនួន ២១៣,០០០នាក់ កើនឡើង ៣៥ភាគរយ ធ្វើឱ្យអូស្ត្រាលីក្លាយជាប្រភពទេសចរណ៍ធំជាងគេទី៧ ទៅកាន់ប្រទេសវៀតណាម។

ភ្ញៀវទេសចរវៀតណាមប្រហែល ១៥០,០០០នាក់បានមកលេងកំសាន្តនៅអូស្ត្រាលីក្នុងឆ្នាំ ២០២៣ ខណៈដែលចំនួនអ្នកដំណើរអូស្ត្រាលីទៅកាន់វៀតណាមក្នុងឆ្នាំដដែល បានកើនឡើងដល់ ៣៩០,០០០នាក់ បើធៀបនឹងឆ្នាំ ២០១៩ មានត្រឹម ៣៨៣,០០០នាក់។

យោងតាមរបាយការណ៍ផ្លូវការបានឱ្យដឹងថា នូវែលហ្សេឡង់ ចិន សហរដ្ឋអាមេរិក អង់គ្លេស និងឥណ្ឌា បច្ចុប្បន្នគឺជាទីផ្សារទេសចរណ៍អន្តរជាតិកំពូលទាំង៥ របស់អូស្ត្រាលី។

ហើយអូស្ត្រាលីក៏កំពុងខិតខំប្រឹងប្រែង ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរកាន់តែច្រើនឡើងមកពីជុំវិញពិភពលោកឱ្យមកលេងកំសាន្តនៅក្នុងប្រទេសខ្លួន៕ ប្រភព៖ VEXpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner