រកឃើញកាំភ្លើង និងគ្រាប់ ៦០មីលីម៉ែត្រកប់ក្នុងដី (Video Inside)

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង ២០គ្រាប់ និងកាណុងបាញ់ចំនួន ២ដើម ត្រូវបានគេប្រទះឃើញកប់ដីក្នុងចម្ការដំឡូងមីមួយកន្លែង នៅខេត្តបាត់ដំបង។

គ្រាប់យុទ្ធភណ្ឌទាំងនោះ ត្រូវបានគេរកឃើញវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤ នៅចំណុចអូរស្ពឺ ស្ថិតក្នុងភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

គ្រាប់យុទ្ធភណ្ឌទាំងនោះរួមមាន គ្រាប់ប្រភេទ ៦០មីលីម៉ែត្រចំនួន ២៣គ្រាប់, កាំភ្លើង ៦០មីលីម៉ែត្រចំនួន ២ដើម ,ជើងទម្រកាណុងចំនួន២, កែវឆ្លុះចំនួន១ និងកាំភ្លើងម៉ាក AR15 ចំនួន ១ដើម។

កម្ពុជាក្នុងអតីតកាលសង្គ្រាមស៊ីវិល អាវុធយុទ្ធភណ្ឌ និងគ្រឿងផ្ទុះនានា បានរាយប៉ាយស្ទើរគ្រប់កន្លែង ជាពិសេសក្នុងតំបន់សមរភូមិភាគពាយព្យ, ភាគបស្ចឹម និងឧត្តរ នៃប្រទេសកម្ពុជា។

ads banner