ក្រមបរិស្ថាន និង ធនធានធម្មជាតិ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សំដៅអនុវត្តច្បាប់កាន់តែប្រសើរឡើងថែមទៀត

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ៖ ការប្រកាសដាក់ឱ្យប្រកាសក្រម និង ធនធានធម្មជាតិគឺនឹងជួយរឹតបន្តឹងថែទៀតក្នុងការអនុវត្តច្បាប់ ហើយសង្ឃឹមថាកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ កាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តថា ៖ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ សំដៅឈានឆ្ពោះ ទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព និងដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនេះឱ្យទៅជាសមិទ្ធផលជាក់ស្តែង ក្រសួងបរិស្ថាន បានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលត្រូវបានរៀបចំ ឡើង ដោយអនុលោមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីតម្រង់ ទិស និងចង្អុលបង្ហាញអំពីអាទិភាពការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធាន ធម្មជាតិ និង ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងមុំចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង»និង «ចីរភាព» សំដៅឆ្ពោះ ទៅ សម្រេច ការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថា ការរៀបចំក្រមបរិស្ថាន និងធនធានធម្មជាតិ “ដែលបានប្រើប្រាស់ ពេលវេលាប្រមាណ ៨ឆ្នាំ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម សាយ សំ អាល់ អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពិនិត្យ ពិភាក្សា និងផ្តល់យោបល់យ៉ាងសស្រាក់សស្រាំពី ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្រមបរិស្ថាន និងធនធានធម្មជាតិ ទទួលបានការពិនិត្យ និងអនុម័តជាបន្តបន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភា ហើយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner