សម្តេចតេជោស្នើរាជរដ្ឋាភិបាលរៀបចំពិធីដ៏អ៊ឹកអធិកថ្ងៃបើកការដ្ឋានសំណង់ព្រែកជីកហ៊្វូណនតេជោ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់រាជរដ្ឋាភិបាល រៀបចំមហាពិធីដ៏អ៊ឹកអធិកមួយ នៅថ្ងៃបើកការដ្ឋានសាងសង់សំណង់ព្រែកជីកហ៊្វូណនតេជោ។

ការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេស បានព្យាយាមរារាំងមិនឱ្យសំណង់ជាប្រវត្តិសាស្ត្ររបស់ជាតិ បានកើតឡើងនោះ នឹងត្រូវចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។

គម្រោងសំណង់ព្រែកជីកហ៊្វូណនតម្លៃ ១ពាន់ ៧០០លានដុល្លារ ដែលកម្ពុជាត្រៀមនឹងកសាងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ បានរងនឹងការវាយប្រហាររិះគន់ ពីសំណាក់មនុស្សមួយចំនួន ជាពិសេសទណ្ឌិតសមរង្ស៊ី ជាមួយការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងបំណងរារាំងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិខ្មែរ មិនឱ្យសម្រេចបានឡើយ។

ប៉ុន្តែក្រោមចលនាជាតិដ៏ខ្លាំងក្លា, នយោបាយទុច្ចរឹត ដែលព្យាយាមរារាំងមិនឱ្យព្រែកជីកជាប្រវត្តិសាស្ត្ររបស់ជាតិ ចេញជារូបរាងនោះ ត្រូវបានពលរដ្ឋខ្មែរថ្កោលទោសប្រឆាំងទណ្ឌិតក្បត់ជាតិនោះយ៉ាងខ្លាំងក្លា និងពលរដ្ឋជាច្រើននៅទូទាំងប្រទេស ខ្លះថែមទាំងបានធ្វើញ្ញត្តិគាំទ្ររាជរដ្ឋាភិបាល ជំរុញលើគំរោងព្រែកជីកហ៊្វូណនតេជោ ដែលនឹងមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ, ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល, តាកែវ, កំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១លាន ៦សែននាក់ រស់នៅអមសងខាងនៃផ្លូវទឹកនេះ។

សម្តេចតេជោបានថ្លែងថា គម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ គឺដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច កាត់បន្ថយចំណាយដឹកជញ្ជូន, ការជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ សម្រាប់ការដឹកជញ្ជូនផ្លូវទឹក របស់កម្ពុជា និងភាពឯករាជ្យនយោបាយ លើការដឹកជញ្ជូនរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ads banner