ជប៉ុនរកឃើញរ៉ែផលិតអាគុយឡានអគ្គិសនី ២៣០លានតោននៅបាតសមុទ្រ

នៅបាតសមុទ្រនៃកោះប៉ាស៊ីហ្វិក ដ៏ដាច់ស្រយាលមួយក្នុងទឹកដីរបស់ជប៉ុន ក្រុមអ្នកស្រាវជ្រាវទើបតែរកឃើញសារធាតុរ៉ែ ម៉ាងហ្គានីស (Manganese) ចំនួន២៣០លានតោន ដែលគ្រប់គ្រាន់សម្រាប់ជំរុញផែនការផលិតកម្ម ឡានអគ្គិសនី រហូតដល់ជាងមួយទសវត្សរ៍។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាមេរិក Yahoo នាពេលថ្មីៗនេះ។

អ្នកស្រាវជ្រាវបានប្រើប្រាស់ឧបករណ៍រុករករ៉ែនៅក្រោមបាតសមុទ្រនៃប្រជុំកោះ Minami-Torishima ក្នុងជម្រៅពីទឹក ចន្លោះពី ៥២០០ ទៅ ៥៧០០ម៉ែត្រ។ ពួកគេបានរកឃើញដុំរ៉ែ ម៉ាងហ្គានីស ដែលមានផ្ទុកថ្ម Cobalt និងថ្ម Nickel រាប់សិបម៉ឺនតោន ដែលអាចផលិតអាគុយ លីចូម-អ៊ីយ៉ុង សម្រាប់ឡានអគ្គិសនី។

ប្រជុំកោះ Minami-Torishima មានចម្ងាយជិត ២ពាន់គីឡូម៉ែត្រ ពីទីក្រុងតូក្យូ។

Yahoo បានផ្សាយទៀតថា ពិភពលោកកំពុងប្រជែងគ្នា ដើម្បីប្រមូលលោហៈដ៏មានតម្លៃនេះសម្រាប់បង្កើតអាគុយឡានអគ្គិសនី ហើយ ការកឃើញនេះ អាចនាំឲ្យជប៉ុនមានប្រៀបជាងគេដាច់។ ជប៉ុនបានដើរថយក្រោយគូប្រជែងនានា លើពិភពលោក ក្នុងទីផ្សារថយន្តអគ្គិសនី។ កាលពីឆ្នាំ២០២៣ ក្នុងចំណោមរថយន្តថ្មីៗ ជប៉ុនលក់ឡានអគ្គិសនី ត្រឹមតែ ២.២% បើប្រៀបធៀបនឹងប្រទេសចិនវិញ លក់បានរហូតដល់ ២៥%។ នេះបើយោងតាមទិន្នន័យ ពីស្ថាប័នឧស្សាហកម្មឡានអគ្គិសនី៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner