Aramco ក្លាយជាក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់ពិភពលោក
រីយ៉ាដ៖ ក្រុមហ៊ុនថាមពលដ៏ធំរបស់អារ៉ាប៊ីសាអូឌីត Aramco បានក្លាយជាក្រុមហ៊ុនប្រេងធំបំផុតរបស់ពិភពលោក ទាក់ទងនឹងទុនបំរុង។
ទំហំទុនបំរុងរបស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ដោយក្រុមហ៊ុននេះ ទទួលបានប្រាក់ចំណេញចំនួន ៧១៦.២ពាន់លានដុល្លារនៅចន្លោះឆ្នាំ ២០១៦ និង ២០២៣ ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនប្រេងដំបូងគេ ដែលរកប្រាក់ចំណេញបានច្រើនបំផុតក្នុងពិភពលោក។
យោងតាមប្រភពពី Statista ដែលជាវេទិកាទិន្នន័យរបស់អាល្លឺម៉ង់ បារាយការណ៍ថា គិតត្រឹមឆ្នាំ ២០២២ ទុនបម្រុងប្រេង និងឧស្ម័នរបស់ Aramco ត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែល ២៥៩ពាន់លានបារ៉ែល។
តួលេខនេះច្រើនជាង ១៥ដង បើធៀបនឹងគូប្រជែងរបស់ខ្លួន មានដូចជា ExxonMobil, Chevron, TotalEnergies, Shell, BP និង Eniជាដើម។ ហើយកាលពីឆ្នាំ ២០២៣ ក្រុមហ៊ុន Aramco បានផលិតប្រេងជាមធ្យម ១២.៨លានបារ៉ែលក្នុងមួយថ្ងៃ៕ ប្រភព៖ economymiddleeast ប្រែសម្រួលដោយ៖ ឈឹម ទីណា