ការងាររបស់សមាគមអតីតយុទ្ធជនផ្តោតគោលដៅ៣ចំណុច គឺ៖

១.កិត្តិយស ៖ ការរំលឹកគុណូបការៈរបស់អតីតយុទ្ធជន ដើម្បីជាការរំលឹកដល់យុវជនជំនាន់ក្រោយចងចាំ ជាមួយនិងការធ្វើពិធីជួបជុំសំណេះសំណេាលជាមួយអតីតយុទ្ធជននៅតាមគ្រប់រាជធានីខេត្ត

២. ជីវភាព៖ ទោះបីជាអតីតយុទ្ធជនបានចូលនិវត្តន៍ទៅហើយក៏រាជរដ្ឋាភិបាលខិតខំដំឡើងប្រាក់សោធនរបបសម្រាប់គ្រួសារ រៀបចំផ្ទះសំបែងជូនអតីតយុទ្ធជនដែលគ្មានលទ្ធភាព ដាក់ចេញនៅគោលនយោបាយជាច្រើនក្នុងការគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅ ដូចជាការផ្តល់ប័ណ្ណ ប.ស.ស. ដែលគាត់អាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន។

៣. ឱកាស៖ ឱកាសរស់នៅដោយមិនកាត់ផ្តាច់ ដោយនៅបន្តប្រទាក់ក្រឡាក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ឱកាសអាចចូលរួមក្នុងសង្គម តាមរយៈតួនាទីមួយចំនួនក្នុងមូលដ្ឋាន លើសពីនេះក៏បានផ្តល់ជាអាហារូបករណ៍ និងជាពិសេស ផ្តល់ឱកាសលជាអាទិភាពដល់កូនចៅអតីតយុទ្ធជនបានចូលបម្រើនការងារកងទ័ពបន្តវេនពីឪពុកម្តាយផងដែរ។

#ams1minute

ads banner