កម្ពុជាបានឈានដល់ឱកាសមួយដែលអាចកសាងខឿនសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ

ប្រជាជនមានជីវភាពល្អប្រសើរ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ហើយក្នុងនោះក៏មានចំណែកចូលរួមជ្រោមជ្រែងរបស់ជប៉ុនផងដែរ។
កម្ពុជាត្រូវការការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើគ្រប់វិស័យ​ ពិសេសលើវិស័យរៀបចំដែនដី នគរូបនីយមកម្ម និងសំណង់ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា និងការចុះបញ្ជីដីធ្លីបញ្ចប់នៅកម្ពុជា។

ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងក្នុងឱកាសជួបសម្តែងការគួរសមជាមួយ ឯកឧត្តម TSUGE Yoshifumi អនុរដ្ឋមន្ត្រីការបរទេសជប៉ុន នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ភាគីទាំងពីរបានឯកភាពរក្សាចំណងមិត្តភាពការទូតគ្រប់ជ្រុងជ្រោយ​ បន្តកិច្ចសហប្រតិបត្តិការលេីវិស័យសំណង់អោយកាន់តែរីកចម្រេីន និងជិតស្និទបន្ថែមទៀត​។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋមន្ត្រី បានចូលរួមជាអធិបតីក្នុងពិធីប្រគល់ទទួលជាផ្លូវការនូវម៉ាស៊ីន និងឧបករណ៍ពិសោធន៍ ដែលជាជំនួយរបស់ប្រជាជននិងរាជរដ្ឋាភិបាលជប៉ុន សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់។

២៧ មិថុនា ២០២៤

#ams1minute

ads banner