សម្តេចធិបតី៖ “វិស័យឯកជន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង

និងពង្រីកខ្លួន ហើយចូលរួមជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍរីកចម្រើនជូនប្រទេសជាតិ និងប្រជាជន។

រាជរដ្ឋាភិបាលអាណតិ្តទី៧ បានដាក់គោលដៅអាទិភាព គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៥ សម្រាប់ការអភិវឌ្ឍ ដោយគោលដៅយុទ្ធសាស្ត្រ ទី២ សំដៅលើការលើកកម្ពស់វិស័យឯកជន ដោយផ្តល់ការយកចិត្តទុកដាក់ដល់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម ដែលជាកាតព្វកិច្ចកំណត់ដោយរដ្ឋធម្មនុញ្ញ ក្នុងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។

រាជរដ្ឋាភិបាល នឹងបន្តគាំទ្រ និងពង្រឹងវិស័យឯកជន ដោយយកចិត្តទុកដាក់លើការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ធានារក្សានូវស្ថិរភាពនៃកត្តាសុខសន្តិភាព សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគាំទ្រតាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានា និងការវិនិយោគលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាដើម”។

#ams1minute

ads banner