អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាគាំទ្រ “ការយល់ដឹងរួមប្រាំមួយចំណុច

ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” (Six-Point Common Understanding on Political Settlement of the Ukraine Crisis) របស់ចិន និងប្រេស៊ីល ដោយខ្លឹមសារសមស្រប ឆ្លើយតបសភាពការណ៍ជាក់ស្តែង ដែលត្រូវសង្កត់ធ្ងន់លើអាទិភាពចំពោះមុខចំនួន៤ គឺ៖

១. ទប់ស្កាត់កំណើនភាពតានតឹង និងបង្កបរិយាកាសអំណោយផលដល់ការសន្ទនា ដែលចាំបាច់ត្រូវមានការចូលរួមពីអ៊ុយក្រែន និងរុស្ស៊ី

២. បញ្ចៀសការធ្លាក់ដុនដាបកាន់តែខ្លាំងនូវវិបត្តិមនុស្សធម៌

៣. បញ្ចៀសវិបត្តិនុយក្លេអ៊ែរ

៤. បង្កើនការខិតខំលើកកម្ពស់សន្តិសុខស្បៀង ថាមពល និងស្ថិរភាពខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

#ams1minute

ads banner