វៀតណាមលក់ទំនិញ ចំនួន១៧លាន លើវេទិកាAmazon

កាសែតវៀតណាម VNexpress បានចុះផ្សាយថា ចំនួនផលិតផលវៀតណាម ដែលបានលក់ នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកអាមេរិក Amazon មានចំនួន១៧លានទំនិញ កាលពីឆ្នាំ២០២៣។

ប្រភពបន្តថា ការលក់ទំនិញវៀតណាម លើវេទិកាមួយនេះ មានកំណើន ៣០០% ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយ។ តំណាងក្រុមហ៊ុន Amazon Global Selling Vietnam បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃនៃទំនិញតាមរយៈវេទិកា Amazon កើនឡើង ៥០% ក្នុងពេល៥ឆ្នាំ កន្លងមកនេះ។ រីឯ ចំនួនក្រុមអ្នកលក់វៀតណាមដែលបានចំណូល ១លានដុល្លារអាមេរិក ពីAmazon ជាប្រចាំឆ្នាំ បានកើនឡើង ១០ដង ចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៣។ ប្រភពបានបន្តថា តួលេខនេះបានបង្ហាញពីសក្ដានុពល ដ៏គួរឲ្យភ្ញាក់ផ្អើល នៃពាណិជ្ជកម្មអេឡិចត្រូនិក ឆ្លងដែន។

យ៉ាងណាមិញ កាសែត VNexpress មិនបានបញ្ជាក់ពីប្រភេទទំនិញវៀតណាម ដែលបានលក់លើវេទិកា Amazon នោះទេ។ ប៉ុន្តែ កាសែត Vietnamplus ធ្លាប់បានចុះផ្សាយ ដោយដកស្រង់ពីប្រភពច្បាស់ការ កាលពីឆ្នាំ២០២៣ថា ទំនិញវៀតណាម មានដូចជា សម្ភារៈផ្ទះបាយ សម្លៀកបំពាក់ គ្រឿងសម្អាង និងសុខភាព ជាដើម នេះ ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner