ប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងមធ្យម នឹងជួយប្រជាកសិករ ក្នុងការបង្កើនទិន្នផលស្រូវ

បន្ទាយមានជ័យ៖ ប្រព័ន្ធធារាសាស្ត្រ ខ្នាតតូច និងមធ្យមនឹង ជួយបង្កើនទិន្នផលស្រូវរបស់ប្រជាកសិករ ។នេះជាប្រធាន បទដែលលើកឡើងកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាល ខេត្ត អាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធនិងដៃគូអភិវឌ្ឍកាល ពីថ្ងៃ ទី២៩ ខែមិថុនាឆ្នាំ២០២៤ ។

លោក តាំង សុផាន់ណារ៉ា ទីប្រឹក្សាគ្រប់គ្រងទឹកកម្មវិធី របស់ ISD GIZ បានលើកឡើងពីសារសំខាន់ប្រព័ន្ធធារាសាស្រ្តនិង
ពិសេសការងារថែទាំនិងជួសជុលតាមលក្ខណៈបច្ចេកទេស។លោកថា ការថែទាំប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងមធ្យមបាន ល្អងាយ​ស្រួលការគ្រប់គ្រងទឹករបស់សហគមន៍ ការស្តុកទឹក ទុក ឬបើកទ្វារទឹកតាមត្រូវការការប្រើប្រាស់ ហើយ​ថែម​ទាំងពង្រីក​ចំនួន​ផ្ទៃដីដាំដុះដំណាំស្រូវ​នាំឱ្យទិន្នផលស្រូវកើន ឡើង ពីព្រោះតែប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងមធ្យម មានអាងទឹក ប្រឡាយ និងទ្វារទឹក តូចនិង មធ្យមជាដើម។

លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការថែទាំប្រព័ន្ធធារាសាស្ត្រ ខ្នាតតូច និងមធ្យម ឆ្លើយ​តបនឹងយុទ្ធសាស្ត្រនាំអង្ករចេញរបស់រាជរដ្ឋាភិបាល។ដូច្នេះអាជ្ញាធរមូលដ្ឋាន នីមួយៗ ត្រូវរៀបចំការថែទាំប្រព័ន្ធធារា សាស្ត្រ ខ្នាតតូច និងមធ្យម នេះ ដាក់ចូលក្នុងផែនការ អភិវឌ្ឍឃុំ សង្កាត់នៅក្នុងកញ្ចប់មូលនិធិប្រចាំឆ្នាំរបស់ខ្លួន ។ដ្បិតការងារថែទាំប្រព័ន្ធធារាសាស្ត្រ ក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងផែនការអភិវឌ្ឍឃុំសង្កាត់ផងដែរ ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner