សហភាពពលកម្មជាតិកម្ពុជាស្នើសុំទៅស្ថានទូតអាមេរិកពិចារណាលើរបាការណ៍ញុះញ៉ុងឱ្យមានការរើសអើងរបស់សង់ត្រាល់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សហភាព ពលកម្មជាតិកម្ពុជា បានដាក់ញ្ញត្តិជូនស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាចំពោះរបាយការណ៍មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់។

សហភាពពលកម្មជាតិ កម្ពុជា (NLC)ស្នើសុំទៅស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា គួរពិចារណាលើរបាការណ៍ញុះញ៉ុង ឱ្យមានការរើសអើង លាបព៌ណនាំឱ្យមានការបែកបាក់ធ្ងន់ធ្ងរ បំផ្លិចបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងគោលបំណងបង្កឱ្យមានអស្ថេរភាព និងនាំឱ្យខាតប្រយោជន៍បងប្អូនកម្មករ និយោជិត និងសង្គមជាតិយើងទាំងមូល របស់អង្គការសង់ត្រាល់នេះបន្តទៀត។

សហភាពពលកម្មជាតិកម្ពុជា (NLC) សង្កេតឃើញថា មានសហព័ន្ធសហជីព និងអង្គការមួយចំនួនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អង្គការសង្គមស៊ីវិល ដែលទទួលជំនួយពីបរទេស និងបម្រើនយោបាយឱ្យជន បរទេសខិលខូចមួយចំនួននៅពីក្រោយខ្នងទៀតផងដែរ ហើយពួកគេតែងញុះញ៉ង់ឱ្យសហព័ន្ធសហជីពទាំងនោះ បង្កើតនូវរូបភាព ឬបញ្ហាផ្សេងៗ ដែលពួកគេចង់បានដើម្បីបង្កាច់បង្អួចបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯងលើឆាកអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចជាតិ បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងធ្វើឱ្យបងប្អូនកម្មករនិយោជិតយើងជួបនូវហានិភ័យបាត់បង់ការងារខាតបង់លុយកាក់ទៀតផង។ សហព័ន្ធសហជីព និងអង្គការបែបនេះ ទើបគេឱ្យឈ្មោះថា សហព័ន្ធសហជីព និងអង្គការឯករាជ្យដែលទទួលស្គាល់ដោយក្រុមគេមួយក្តាប់តូចប៉ុណ្ណោះ៕
ដោយ៖ពលជ័យ

ads banner