ទូកនាគកម្ពុជាដណ្តើមបានមេដាយ៣គ្រឿងមាស១ និងសំរឹទ្ធ ២គ្រឿង​ក្នុងការ​ប្រកួតទូក​នាគអន្តរជាតិ នៅប្រទេសរុស្ស៊ី

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ក្រុមជម្រើសជាតិទូកនាគកម្ពុជាដណ្តើមបានមេដាយសរុប ៣គ្រឿង​ មាស ១គ្រឿង និងសំរឹទ្ធ ២គ្រឿងពីការប្រកួតកីឡាកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival នៅប្រទសរុស្ស៊ី ។

មេដាយសរុប៣គ្រឿងនោះ មេដាយមាស១គ្រឿងដណ្តើមបាន នាល្ងាច​ថ្ងៃទី​៣០ ខែ មិថុនា លើវិញ្ញសាប្រណាំង ២០០០ម៉ែត្រ ចំណុះ ១២នាក់បុរស និង​មេដាយសំរឹទ្ធ២គ្រឿងដណ្តើមបានលើវិញ្ញាសាប្រណាំង ២០០ម៉ែត្រ កាលពី​ថ្ងៃទី២៩ ខែមិថុនា ខណៈមួយទៀត ដណ្តើមបាននាព្រឹកថ្ងៃទី៣០ ខែ មិថុនានេះ ។

បើតាមប្រសាសន៍ ឯកឧត្តម ចាយ ស៊ីជឿន អគ្គលេខាធិការរង និងជាប្រធាន​ប្រតិភូ បានគូសបញ្ជាក់ថា ជោគជ័យដណ្តើមបាននេះ គឺជាមោទនៈ​ភាពរបស់​កម្ពុជា ដែលកើតចេញពីការខិតខំប្រប្រឹងរបស់កីឡាករ និងការលើកទឹក​ឧបត្ថម្ភ​គាំ​ទ្រយ៉ាងយកចិត្តទុកពីឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមាហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា។

ព្រឹត្តិការណ៍អន្តរជាតិ នៅប្រទេសរុស្ស៊ី នេះមាន៩ប្រទេសចូលរួម ក្នុងនោះ ម្ចាស់​ផ្ទះ រុស្ស៊ី កម្ពុជា ឥណ្ឌូណេស៊ី ម៉ាយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា អ៊ូសបេគីស្ថាន វៀតណាម និង ម៉ាឡេស៊ី ខណៈដែលប្រទេសរុស្ស៊ីម្ចាស់ផ្ទះមានច្រើន​ទូកចូលរួម។

គួរបញ្ជាក់ថា ការប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) នៅប្រទេសរុស្ស៊ីដំណើរការប្រកួតពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងនោះកម្ពុជាចូលរួមលើ៣វិញ្ញាសាទូកនាគបុរសចំណុះ ១២នាក់ វិញ្ញាសា ២០០ម៉ែត្រ ៥០០ម៉ែត្រ និង២០០០ម៉ែត្រ ក្នុងចំណោម ៣វិញ្ញសានេះ កម្ពុជាដណ្តើមបានមេដាយសរុប ៣គ្រឿង មេដាយមាស ១គ្រឿង និងសំរឹទ្ធ ២គ្រឿង ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner