កីឡាករ វង្ស គឹមហួត បង្ហាញអារម្មណ៍សោកស្តាយក្រោយធ្វើមិនបានល្អ និងអរគុណដល់ក្រុមការងារ

ថៃ៖ កីឡាករ វង្ស គឹមហួត ដែលជាអ្នកបើកបរម្នាក់ក្នុង៣រូប នៃក្រុមរថយន្ត Off-Road កម្ពុជា បានបង្ហាញអារម្មណ៍សោកស្តាយក្រោយធ្វើមិនបានល្អ នៅ SS6 នាថ្ងៃទី២ នៃព្រឹត្តការណ៍ប្រណាំងរថយន្ត 0ff-Road The Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ ។

កីឡាករ វង្ស គឹមហួត បានបញ្ជាក់ថា យើងធ្វើបានល្អឈរលេខ១ នៅ SS ទី៤ តែ SS ទី៥ និងSS ទី៦ យើងធ្វើមិនបានល្អដោយសារ បើកបរខុសគន្លងបន្តិចប៉ះពាល់ផ្នែកក្រោមធ្វើឲ្យការជួយសង្រ្គោះខាតពេល ៥ទៅ៦នាទី ណាមួយអារម្មណ៍ អាចពុះកញ្ជ្រោលបន្តិចនៅ ២SS និងអរគុណក្រុមការងារដែលមានកិច្ចសហការល្អ ។

ដោយលែក ហេង បញ្ញា ជាកីឡាករ និងជាជាងផងនោះ បានអោយដឹងថា ជាទូទៅការប្រណាំងតែងតែខូចខាតខ្លះហើយ តែជាក់ស្តែងយើងត្រូវម៉ត់ចត់អោយដឹងថាស្អែកហ្នឹងអាចទប់ទល់នឹងស្ថានភាពផ្លូវប្រណាំងបានអត់។ ចំណុចសំខាន់មួយទៀតរថយន្ត​ប្រណាំងត្រូវរៀប​ចំ​រួចជាស្រេច មិនអាចទៅប្រកួតទាំងប្រផុយបានទេ ។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត The Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី មាន៥ប្រទេសចូលរួម មានប្រទេសថៃម្ចាស់ផ្ទះ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ។ ក្នុងនោះកម្ពុជាបញ្ជូនរថយន្ត off-Road ៣គ្រឿងចូលរួម ស្មើមួយក្រុម ៕

អត្ថបទ-រូបភាព លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner