ប្រធានសហព័ន្ធកីឡាបេស្បល និងសហ្វបលកម្ពុជា រំពឹងខ្ពស់ព្រឹត្តិការណ៍ប្រកួត បេស្បហ្វាយលិគ លើកទី១ ទាក់ទាញបានប្រជាប្រិយភាពខ្លាំង

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ សហព័ន្ធកីឡាបេស្បលនិងសហ្វបលកម្ពុជា បានប្រកាសជាផ្លូវការនៃការប្រកួតកីឡាបេស្បលហ្វាយលិគ លើកទី១នៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅរយៈពេល៣ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងស្និសិតសារព័ត៌មាន ឆែម ដារា ប្រធានសហព័ន្ធកីឡាបេស្បល និងសហ្វបលកម្ពុជា មានប្រសាសន៍ គូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបេស្បហ្វាយលិគ ជាប្រភេទកីឡាបេស្បលថ្មីទើបតែនាំមកចូលនេះ បច្ចុប្បន្នមានក្រុមចុះឈ្មោះចូលរួមប្រកួតចំនួន ១២ក្លឹបហើយ ខណៈការចុះឈ្មោះនូវតែបន្តទទួល។

ប្រធានសហព័ន្ធខាងលើ បានបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍បេស្បលហ្វាយលិគលើកទី១ គ្រោងរៀបចំនៅខែ សីហា ខាងមុខនេះ មិនត្រឹមតែរៀបចំ ដើម្បីបំផុសកីឡាបេស្បលហ្វាយ ប្រភេទថ្មីតែមួយមុខនោះទេ ។ ពោលការប្រកួតបានធ្វើឡើងជាការចំរាញ់យកក្រុមដែលមានទេពកោសល្យ យកមកប្រកួតចំរាញ់ ខែ ធ្នូ ឆ្នាំ២០២៤ ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមផងដែរ។ ដ្បិតកីឡាបេស្បលបែបថ្មីសម្រាប់កម្ពុជានេះ នឹងមានវត្តមានក្នុងឆ្នាំ២០២៥ ស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ។

ប្រធានសហព័ន្ធរូបនេះ សង្ឈឹមខ្ពស់ថា កីឡាបេស្បលប្រភេទថ្មីដែលបង្ហាញខ្លួនជាលើកទី១ សម្រាប់ប្រទេសកម្ពុជា នឹងទទួលបានប្រជាប្រិយភាពខ្លាំង និងមានអ្នកចូលទស្សនាគាំទ្រច្រើនដ្បិតមានការជួយផ្សព្វផ្សាយពីក្រុមសិល្បៈករការិនី ក្នុងនោះក៏មានក្រុមរ៉េបភើ ដែលជាទីទាក់ក្រុមយុវ័យផងដែរ។

លោក ផាត់ ដារារ័ត្ន តំណាងឱ្យ គ្រួសារតារាកម្ពុជា បានមានប្រសាសន៍ថា មូលហេតុដែលគ្រួសារតារាកម្ពុជា មកចូលរួមជាផ្នែកមួយជួយផ្សព្វផ្សាយអំពីប្រភេទកីឡាបេសប្បលហ្វាយលិគ ដែលរៀបចំដោយ សហព័ន្ធកីឡាបេស្បកម្ពុជានេះ គឺមានគោលបំណងផ្សព្វផ្សាយបំផុសដល់មហាជនបានស្គាល់និងគាំទ្រកីឡាមួយនេះឱ្យកាន់តែខ្លាំង។មួយវិញទៀត ក៏ជាការជួយជំរុញផ្សព្វផ្សាយដល់អ្នកមានធនធានឬសប្បុរសជនចូលរួមគាំទ្រឧបត្ថម្ភវិស័យកីឡាមួយនេះឱ្យកាន់តែច្រើន។

លោក ឌួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានអបអរសារទរ ចំពោះសហព័ន្ធកីឡាបេស្បកម្ពុជា ដែលរៀបចំព្រឹត្តិការណ៍ថ្មីៗ ដែលជាជំហានអភិវឌ្ឍកីឡាឱ្យមានសក្កានុពលទាំងលើឆាកជាតិនិងអន្តរជាតិ ។ ក្នុងនាមអគ្គនាយករដ្ឋានកីឡា លោក សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការចូលរួមពីសំណាក់ក្រុមតារាសិល្បៈកម្ពុជា ដែលងាកមកជួយវិស័យកីឡា ។

លោក សង្ឈឹមជឿជាក់ថា ការចូលរួមផ្សព្វផ្សាយនេះ នឹងទាក់ទាញយុវ័យចង់មកលេង កីឡា និងគាំទ្រកីឡាថ្មីនេះបានកាន់តែច្រើន ។

សូមបញ្ជាក់ថា ការប្រកួតបេស្បហ្វាយលិគលើកទី១នៅកម្ពុជា នឹងប្រកួតផ្លូវការនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិអូឡាំពិក៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner