លោក ម៉ាក្រុង ផ្តើមយុទ្ធនាការដ៏ខ្លាំងក្លាផ្តួលបក្សស្តាំនិយមជ្រុលវិញ ក្នុងការបោះឆ្នោតសភាបារាំងជុំទី២

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងសម្ព័ន្ធមិត្តរបស់គាត់ នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមយុទ្ធនាការដ៏ខ្លាំងក្លា មួយសប្តាហ៍មុនការបោះឆ្នោតសភាជុំទី២ ដើម្បីទប់ស្កាត់បក្សស្តាំជ្រុលនិយម RN ពីការទទួលជ័យជំនះលើកដំបូងជាប្រវត្តិសាស្រ្ត និងការគ្រប់គ្រងរដ្ឋាភិបាល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ម៉ាក្រុង បានអំពាវនាវឱ្យមានបង្កើតសម្ព័ន្ធភាពដ៏ទូលំទូលាយមួយ ប្រឆាំងនឹងគណបក្សស្តាំនិយមជ្រុល National Rally (RN) នៅក្នុងការបោះឆ្នោតសភាជុំទី២។

គណបក្សស្តាំនិយមជ្រុល National Rally (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសភាបារាំងមុនអាណត្តិជុំទី១ កាលពីថ្ងៃអាទិត្យ ប៉ុន្តែលទ្ធផលចុងក្រោយ នឹងអាស្រ័យលើការចរចាខាងនយោបាយក្នុងពេលប៉ុន្មានថ្ងៃនេះ មុនចូលដល់ការបោះឆ្នោតជុំទី២។

ការបោះឆ្នោតសភាបារាំងជុំទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដាខាងមុខ ហើយបើតាមការស្ទង់មតិរបស់ទូរទស្សន៍បារាំង BFM TV គណបក្ស RN អាចនឹងឈ្នះអាសនៈចំនួន ២៦០ នៃអាសនៈសភាសរុប ៣១០។

សូមបញ្ជាក់ថា ជ័យជំនះរបស់គណបក្ស RN នៅក្នុងបោះឆ្នោតសភាបារាំងជុំទី១ បានបង្ហាញពីការបរាជ័យរបស់លោក ម៉ាក្រុង ដែលជាអ្នកអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ បន្ទាប់ពីគណបក្សរបស់គាត់ចាញ់ក្រោមថ្វីដៃបក្សស្ដាំនិយមជ្រុល RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីដើមខែមិថុនា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner