អំណោយសង្គ្រោះបន្ទាន់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានយកទៅប្រជាពលរដ្ឋរង​គ្រោះ​ដោយបាក់​ស្រុតដី

កំពង់ឆ្នាំង៖អំណោយសង្រ្គោះបន្ទាន់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវ មាន អង្ករ មី ទឹកត្រី ទឹក ស៊ីអ៊ីវ ត្រីខ មុង ស័ង្កសីនិងថវិកាមួយចំនួន​ត្រូវបានយកទៅជូនប្រជាពលរដ្ឋរងគ្រោះបាក់ស្រុតដីចំនួន៩ ខ្នងផ្ទះស្មើនឹង ១២​គ្រួសាររស់នៅក្បែរអាងក្រពើចាស់​ ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ។សូមជម្រាបថា ករណីបាក់ស្រុតដី​បានកើតឡើងកាលពីរាត្រីថ្ងៃទី២៩ ខែមិថុនា តែមិន​បណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។

អាន៖ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹក​រងកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង​បានអញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាពលរដ្ឋរងគ្រោះទាំង១២គ្រួសារ។
ក្នុងឱកាសនេះលោកអភិបាលក្រុងកំពង់ឆ្នាំងបញ្ជាក់ថា រដ្ឋបាលក្រុងនឹងរៀបចំបំពាក់អំពូលភ្លើងសូឡា,តចរន្តអគ្គិសនីនិងប្រព័ន្ធ​ទឹកស្អាតជូនដល់ប្រជាពលរដ្ឋរងគ្រោះជាមួយ​នឹង​ការរៀបចំលំនៅជាបណ្ដោះអាសន្ននៅទីមានសុវត្ថិភាព។ជាមួយគ្នានេះ​ក្រុម​ការងារនឹង​ចុះសិក្សាអំពីស្ថានភាពផ្លូវ ក៏ដូច​ជាទីតាំងកើតហេតុដើម្បីរៀបចំជួសជុលឬស្ដារស្ថានភាពឡើងវិញ។លោកក៏សំណូមពរ ដល់ពលរដ្ឋកុំចូលទៅរស់ទីតាំង​កើត​ហេតុ ។ពិសេសក្មេងៗចៀសវាងគ្រោះថ្នាក់ជាយថា​ហេតុ​មុន​ពេលអ្នកជំនាញអនុញ្ញាត។

ចំណែកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិ​ការ​សឹករងកំពង់ឆ្នាំងបានបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត​ ​នាយករដ្ឋមន្ត្រីកម្ពុជានិងជំទាវ បានយកចិត្តទុកដាក់​ពីភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះទើបសម្ដេចបញ្ជូនអំណោយនេះមកចែកជូនដើម្បីជួយរំលែក​ការ​លំបាក។

ក្នុងឱកាសនេះដែរ យ៉ែម ច័ន្ទណារុំ ប្រធានក្រុមការងារថ្នាក់​កណ្ដាលចុះជួយសង្កាត់ផ្សារឆ្នាំងក៏បានអញ្ជើញសាកសួរ​សុខទុក្ខ​និងពិនិត្យទីតាំងកើតហេតុផងដែរ ៕


អត្ថបទនិងរូបភាព៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner