ឯកឧត្តម ហួត ហាក់ ៖ ទីវត្តអារាម និងទីកន្លែងផ្សេងៗ សូមចូលរួមទូងស្គរ បាញ់កាំជ្រួច គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

(កំពង់ចាម)៖ គណៈកម្មាធិការគណបក្សស្រុកស្ទឹងត្រង់ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រូវ សហការជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំទាំ១២ ចូលរួម និងជំរុញឱ្យបានផុសផុលក្នុងការទូងស្គរ បាញ់កាំជ្រួច នៅគ្រប់ទីកន្លែងដែលអាចធ្វើបាន (ទីវត្តអារាម និងទីកន្លែងផ្សេងៗ) ដើម្បីបង្ហាញការគាំទ្រចលនាជាតិ នៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសនៃពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។

នេះបើយោងតាមការណែនាំ របស់ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ នាព្រឹក ៣០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងកម្មវិធី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤) ។

ឯកឧត្តមប្រធានក្រុមការងារ បន្តគណបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន គ្រប់កាលៈទេសៈ ក្នុងរយៈពេល ៧៣ឆ្នាំនេះ។ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។

ការទទួលបានជ័យជម្នះលើការបោះឆ្នោតគ្រប់ដំណាក់កាល ជាពិសេសការបោះឆ្នោតកន្លងទៅថ្មីៗនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ពីជំនឿទុកចិត្តពីសំណាក់បងប្អូនប្រជាជនខ្មែរ ដែលជាម្ចាស់សន្លឹកឆ្នោត មកលើគណបក្សប្រជាជនកម្ពុជា និងជាពិសេសការទុកចិត្តលើការដឹកនាំពីឥស្សរជនកំពូល និងយុវជនបន្តវេនជំនាន់ក្រោយរបស់គណបក្សដែលមាន សម្ដេចតេជោប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីកម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner