ចិនបើកដំណើរការ ស្ពានកាត់សមុទ្រ ភ្ជាប់ទីក្រុងចំនួនពីរ

ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃអាទិត្យទី ៣០ ខែមិថុនា បានបើកដំណើរការសាកល្បងស្ពានកាត់សមុទ្រ តភ្ជាប់ ក្រុង Shenzhen និង ក្រុងZhongshan ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេស។

ស្ពាន Shenzhen-Zhongshan មានប្រវែងដល់ទៅ ២៤គីឡូម៉ែត្រ ចំណាយថវិកាសាងសង់អស់ជាង ៦ពាន់លានដុល្លារ និងរយៈពេលសាងសង់ជាង ៧ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៧មក។

ស្ពាននេះត្រូវបានគេចាត់ទុកថា ជាស្ពានបំបែកកំណត់ត្រាពិភពលោក១ក្នុងចំណោម១០ ដោយវាបានជួយកាត់បន្ថយការធ្វើដំណើររវាងទីក្រុង Zhongshan និង Shenzhen ពី ២ម៉ោងមកត្រឹម ៣០នាទី។

គម្រោងដ៏ធំនេះ ក៏រួមមានទាំងផ្លូវរូងក្រោមដីមួយ ស្ពានពីរ និងកោះសិប្បនិម្មិតពីរ ដែលធ្វើឱ្យវាក្លាយជាគម្រោងចង្កោមឆ្លងកាត់សមុទ្រដ៏លំបាកបំផុតមួយក្នុងពិភពលោក។

ក្រៅពីជាឆ្អឹងខ្នងនៃការដឹកជញ្ជូនរវាងក្រុងទាំងពីរ ស្ពានថ្មីនេះក៏ជាស្នូលសម្រាប់ដឹកជញ្ជូននៅក្នុង តំបន់ Guangdong, Hong Kong, Macao Greater Bay Area ផងដែរ៕

ប្រភព: CGTN ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner