ជប៉ុននឹងបញ្ចេញក្រដាសប្រាក់ថ្មីលើកដំបូងក្នុងពេល ២០ឆ្នាំ

តូក្យូ៖ ប្រទេសជប៉ុននឹងបើកបង្ហាញក្រដាសប្រាក់ថ្មី នៅក្នុងថ្ងៃពុធ ទី៣ ខែកក្កដានេះ។ ក្រដាសប្រាក់ថ្មីនេះត្រូវបានផលិតដោយការប្រើប្រាស់បច្ចេកវិទ្យា holography ដ៏ទំនើបដំបូងគេនៅលើពិភពលោក រួមនឹងការប្រើបច្ចេកវិទ្យាបោះពុម្ព 3D។ បច្ចេកវិទ្យានេះ ត្រូវបានគេរំពឹងថា អាចការពារការក្លែងបន្លំក្រដាស់ប្រាក់នៅជប៉ុន។

នេះជាការផ្លាស់ប្តូរការរចនាក្រដាសប្រាក់លើកដំបូងក្នុងពេល ២០ឆ្នាំមក។ ក្រដាសប្រាក់ថ្មីមានបីប្រភេទ គឺ១០,០០០យ៉េន, ៥,០០០យ៉េន និង ១,០០០យ៉េន។ ក្រដាសប្រាក់ថ្មីនេះមានលេខធំជាងក្រដាសប្រាក់បច្ចុប្បន្ន ដែលងាយស្រួលសម្គាល់។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មានក្យូដូ។ ក្រដាស់ប្រាក់ថ្មីនេះ ក៏នឹងអនុញ្ញាតឱ្យជនពិការភ្នែកអាចដឹងពីចំនួនក្រដាស់ប្រាក់ថ្មីរបស់ពួកគេ តាមរយៈការស្ទាបផងដែរ។

ក្រដាសប្រាក់ ១០,០០០យ៉េនថ្មីបោះពុម្ពរូបថតរបស់លោក Eiichi Shibusawa ជាអ្នកនយោបាយ និងជំនួញដែលទទួលបានការកោតសរសើរប្រៀបដូចជាបិតានៃលិទ្ធិមូលធននិយមជប៉ុន។ ក្រដាសប្រាក់ ៥,០០០ យ៉េនបោះពុម្ពរូបថតរបស់លោកស្រី Umeko Tsuda ជាអ្នកគ្រូក្នុងសម័យ Meiji ដែលបានលើកកម្ពស់ការអប់រំសម្រាប់ស្រ្តី។ រីឯក្រដាសប្រាក់ ១,០០០យ៉េនបោះពុម្ពរូបថតរបស់លោកវេជ្ជបណ្ឌិត Shibasaburo Kitasato ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានរកឃើញមេរោគបង្កជំងឺប៉េស្ត ដែលជាបិតានៃប្រព័ន្ធវេជ្ជសាស្រ្តជប៉ុនសព្វថ្ងៃ។

យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា នៅចុងខែមីនា ឆ្នាំក្រោយ ក្រដាសប្រាក់ថ្មីជិត ៧.៥ពាន់លាននឹងត្រូវបានបោះពុម្ពចែកចាយជាផ្លូវការ។ ចំណែកក្រដាសប្រាក់ស៊េរីចាស់ នឹងនៅតែមានសុពលភាព ដដែល។

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner