លោក សួន សេរីរដ្ឋា៖ អ្នកដែលរំលោភច្បាប់ គឺក្រុមពួកក្បត់ជាតិ ៣ជំនាន់ និងបក្ខពួកទេ មិនមែនរាជរដ្ឋាភិបាល មិនមែនគណបក្សប្រជាជនកម្ពុជាឡើយ

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងប្រាប់ AMS ថា ចំពោះការលើកឡើងរបស់ក្រុមអ្នកដែលប្រឆាំងរត់ចោល ស្រុកនៅក្រៅប្រទេស គឺឆ្លុះបញ្ចាំងអីពីអ្វីដែលពួកគេទាំងអស់គ្នានោះ កំពុងតែអនុវត្តតែម្តង។ ឧទាហរណ៍ថាពាក់ព័ន្ធនឹងការរំលោភច្បាប់របស់កម្ពុជា សួរថា អ្នកណារំលោភច្បាប់របស់កម្ពុជា ច្បាប់ដែលរដ្ឋសភាបានអនុម័តរួចហើយ? មកដល់ពេលនេះមិនត្រូវបានពួកគេយកទុកជាច្បាប់ និងបានកំពុងរំលោភនឹងបំផ្លាញច្បាប់របស់កម្ពុជា ដែលត្រូវពួកគេ និងក្រុមមេអ្នកនយោបាយរត់ចោលស្រុកបានកំពុងតែរំលោភបំពាន គឺរំលោភបំពានមើលងាយប្រមាថអង្គចេស្តារព្រះមហាក្សត្រ ដែលបានការពារដោយរដ្ឋធម្មនុញ្ញ។ អ្នកដែលរំលោភច្បាប់ អ្នកដែលបំផ្លាញសាសនា អ្នកដែលប្រមាថអង្គចេស្តារព្រះមហាក្សត្រ រដ្ឋច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា គឺក្រុមទណ្ឌិតរត់ចោលស្រុក ឬក្រុមពួកក្បត់ជាតិ ៣ជំនាន់ និងបក្ខពួក មិនមែនរាជរដ្ឋាភិបាល មិនមែនគណបក្សប្រជាជនកម្ពុជា ដែលកំពុងតែកាន់អំណាចដឹកនាំប្រទេស ដើម្បីដឹកនាំការអនុវត្តច្បាប់ ពង្រឹងការអនុវត្តច្បាប់ឱ្យកម្ពុជាក្លាយទៅជាប្រទេសមាននីតិរដ្ឋ។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបញ្ជាក់ថា “អ្វីដែលពួកគេលើកឡើងទាំងអស់នឹង គឺវាឆ្លុះបញ្ចាំងអំពីទង្វើរបស់ពួកគេផ្ទាល់។ អ្វីដែលពួកគេកំពុងតែបំពានច្បាប់របស់កម្ពុជា មិនគោរពនូវអ្វីដែលជាច្បាប់ដែលរដ្ឋសភាបនាអនុម័តរួចហើយ។ ឥឡូវយើងមើលក្រុមប្រឆាំងដែលសន្តិវង្សរបស់ពួកគេនៅក្នុងប្រទេសវិញ បើទោះបីជាទៅបង្កើតគណបក្សពីរបីនៅក្នុងប្រទេសក៏ដោយ ក៏ពួកគេនៅតែបន្តវប្បធម៌មិនគោរពច្បាប់របស់កម្ពុជាដែរ។ ឧទាហរណ៍នៅពេលដែលមានគ្នីគ្នាគេ ក្រុមបក្ខពួករបស់គេប្រព្តឹត្តខុសច្បាប់ ហើយត្រូវបានច្បាប់ចាប់យកមកអនុវត្តទោស ដើម្បីរង់ចាំការកាត់ទោសពីតុលាការ ពួកគេបាននាំគ្នាធ្វើបាតុកម្មតវ៉ាទាមទារឱ្យដោះលែងឱ្យនៅក្រៅឃុំ និងឲ្យទម្លាក់ចោលការចោទប្រកាន់ គឺថាអ្វីដែលពួកគេទាមទារទាំងអស់នេះ គឺសុទ្ធតែជាការបំពានច្បាប់ មិនគោរពច្បាប់ទាំងអស់ ពីព្រោះកម្ពុជាមួយដែលមានប្រព័ន្ធប្រជាធិបតេយ្យ គោរពច្បាប់ គោរពធម្មនុញ្ញរបស់ប្រទេសរបស់ខ្លួនដែលមានចែងគ្រប់មាត្រាទាំងអស់ ក៏ប៉ុន្តែអ្វីដែលពួកគេបានកំពុងតែធ្វើ សូម្បីតែធ្វើនយោបាយនៅក្នុងប្រទេសក៏ដោយ ធ្វើនយោបាយរត់ចោលស្រុកក៏ដោយតែពួកគាត់អត់ ដែលគោរពច្បាប់របស់កម្ពុជាទេ”។

លោក សួន សេរីរដ្ឋា បានបន្តទៀតថា ការលើកឡើងទាំងអស់ និងការផ្សព្វផ្សាយតាមបណ្តាញវិទ្យុបរទេសដែលផ្តល់ឱកាសឱ្យពួកគេបញ្ចេញទស្សននយោបាយ សារនយោបាយរិះគន់វ៉ៃប្រហារមកលើរដ្ឋាភិបាល វាសុទ្ធតែឆ្លុះបញ្ចាំងអំពីចរិតនយោបាយរបស់ក្រុមពួកគេទាំងអស់ ដែលកំពុងតែរស់នៅរត់ចោលស្រុកនៅក្រៅប្រទេស រួមទាំងអ្នកកំពុងធ្វើនយោបាយនៅក្នុងប្រទេសដែលប្រឆាំងមិនមែនផលប្រយោជន៍ជាតិ ដែលប្រឆាំងមិនមែនដើម្បីភាពរីកចម្រើនរបស់សង្គមជាតិ។ ប៉ុន្តែផ្ទុយទៅវិញ គឺប្រឆាំងដើម្បីហែកហួរសេចក្តីសុខដុមរមនីយកម្មរបស់ប្រទេសជាតិដែលកំពុងតែមានសន្តិសុខ សុវត្ថិភាព និងសន្តិភាព សម្រាប់ការអភិវឌ្ឍន៍ដូចនៅពេលបច្ចុប្បន្ននេះ៕
ដោយ៖ពលជ័យ

ads banner