សេវារថភ្លើងពេលយប់ទើបបង្កើតថ្មី រត់កាត់ប្រទេសអឺរ៉ុបចំនួន៥

ព្រុចសែល៖ ក្រុមហ៊ុនធុរ:កិច្ចថ្មី European Sleeper បានបើកដំណើរការសេវារថភ្លើងពេលយប់ ហើយឥឡូវនេះ បានពង្រីកសេវាកម្មដោយរត់កាត់ប្រទេសអឺរ៉ុបចំនួន ៥ រួមមាន ប្រទេសប៊ែលហ្ស៊ិក, អាល្លឺម៉ង់, ទីក្រុងប្រាក់ ឆេក ហូឡង់ និងប្រទេសស្វីស។

ការធ្វើដំណើរពេញមួយយប់ ដែលមានចម្ងាយជាង ៧០០គីឡូម៉ែត្រនេះ ត្រូវចំណាយពេលច្រើនជាង ១៥ម៉ោង ដើម្បីទៅដល់គោលដៅចុងក្រោយរបស់វា។

សេវាកម្មនេះមានតម្លៃខុសៗគ្នាទៅតាមតម្រូវការអ្នកដំណើរ ដោយបន្ទប់ធម្មតាមានតម្លៃប្រហែល ៧៣ដុល្លារដែលមានមនុស្ស៦នាក់ គេងរួមគ្នា។ ប៉ុន្តែប្រសិនបើអ្នកដំណើរចង់បានឯកជនភាព តម្លៃគឺខ្ពស់ជាងនេះ។

សម្រាប់ថ្ងៃអនាគត ក្រុមហ៊ុន European Sleeper មានផែនការពង្រីកផ្លូវរថភ្លើងរបស់ខ្លួនបន្ថែមទៀត គឺការធ្វើដំណើរពីទីក្រុងបាសេឡូណា ប្រទេសអេស្បាញ់ទៅកាន់ទីក្រុងស្តុកខុល ប្រទេសស៊ុយអែត។

ប្រភព÷ Express ប្រែសម្រួលដោយ÷ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner